​អាជ្ញាធរ​ក្រុង​ប្រកាស​ពី​វិធានការ​ទប់ស្កាត់​រថយន្ត​ធន់​ចំនួន​០៥​ប្រភេទ​មិន​អោយចូល​ក្រុង​

0

ខេត្តព្រះសីហនុៈលោក អ៊ី សុខ ឡេង អភិបាលក្រុងព្រះសីហនុ នារព្រឹកថ្ងៃទី១៧សីហាម្សិលមិញ បានធ្វើការព្រមានទៅលើរថយន្ត៥ប្រភេទរួមមានៈ. ឡានកុងតឺន័រ . ឡានដឹកគ្រឿងសំណង់ . ឡានដឹកទំនិញ . ឡានការដ្ឋាន . ឡានក្រុង។ល។ក្នុងករណីម្ចាស់ឡានទាំង ៥ប្រភេទ មិនគោរព និងមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលក្រុង នឹងមានចំណាត់ការទៅតាមផ្លូវច្បាប់ដែលបានកំណត់។
ការព្រមាននេះ បានធ្វើឡើងនាព្រឹក ១៧ សីហា ២០១៦ នៅសាលាក្រុងព្រះសីហនុ ក្នុងកិច្ចប្រជុំស្តីពីបញ្ហាឡានធំៗ ចរាចរក្នុងក្រុង នឹងពិភាក្សារកដំណោះស្រាយ ។ ដោយមានការចូលរួមពីលោក ណុប ហេង ប្រធានមន្ទីរសាធារណការ លោក អ៊ី សុខា ស្នងការរងខេត្ត លោក-លោកស្រីអភិបាលរងក្រុងលោកអធិការរង មេបញ្ជាការងកងរាជអាវុធហត្ថក្រុង លោកនាយករដ្ឋបាល លោកប្រធានការិយាល័យ នឹងលោក-លោកស្រី ចៅសង្កាត់ ។ថ្លែងក្នុងឪកាសនោះដែរលោក អ៊ី សុខឡេងគូសបញ្ជាក់ថាដោយ បច្ចុប្បន្នឡានធំៗ ចរាចរ នៅក្រុងព្រះសីហនុ មាន មានរថយន្តប្រភេទធំៗមួយចំនួនដូចជា ១. ឡានកុងតឺន័រ ២. ឡានដឹកគ្រឿងសំណង់ ៣. ឡានដឹកទំនិញ ៤. ឡានការដ្ឋាន ៥. ឡានក្រុង បានធ្វើអោយ ប៉ះពាល់ ដល់ ចរាចរ ក្នុងក្រុង បង្កការការ ស្ទះចរាចរ ( ខាតពេលវេលា ខាតថវិកា និងខូចបរិស្ថាន ។ល។ ) គ្មានសណ្តាប់ធ្នាប់ ( បាត់បង់សោភណ្ឌភាពទីក្រុង ខូចកិត្តិយស ជាតិ និងមហាជនរិះគន់ការអនុវត្តច្បាប់នៅមានកម្រិត ). ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ( ផ្លូវ និងលូ ). គ្រោះថ្នាក់ចរាចរជាជាយថាហេតុ ។ដូចនេះរដ្ឋបាលក្រុងនឹងចាត់វិធានចំនួន ៥ដូចខាងក្រោម ៖ ១. ឡានកុងតឺទ័រ មិនអនុញ្ញាត្តឲ្យធ្វើចរាចរផ្លូវក្នុងក្រុង លើកលែងតែ ឡានកុងតឺន័រចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ២. ឡានដឹកគ្រឿងសំណង់ មិនអនុញ្ញាត្តឲ្យចរាចរក្នុងក្រុង និងផ្ទេរ គ្រឿងសំណង់ដោយផ្ទាល់ទៅដេប៉ូចែកចាយដោយចតឡាន នៅលើចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវទៀតទេ ត្រូវមានឃ្លាំងក្រៅក្រុង ដើម្បីផ្ទេរ ។ ៣. ឡានដឹកទំនិញជាគ្រឿងហូបចុក សម្ភារៈប្រើប្រាស់ និងគ្រឿង ស្រវឹង មិនអនុញ្ញាតឲ្យចរាចរក្នុងក្រុង នឹងផ្ទេរ ដោយផ្ទាល់ទៅ ដេប៉ូចែកចាយ ដោយចតឡានលើចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវទៀត ទេ ប៉ុន្តែអាចធ្វើឃ្លាំងក្រៅក្រុង ឬ ចូលចំណតក្នុងក្រុង សិន ដើម្បីផ្ទេរទំនិញ ។ ៤. ឡានដឹកគ្រឿងសំណង់សម្រាប់បម្រើឲ្យការងារសាងសង់ អនុញ្ញាត្តឲ្យចូលក្រុង ចាប់ពីម៉ោង ៨យប់ រីឯឡានលាយបេតុង អាចចូលក្រុង បាន ២៤/២៤h ប៉ុន្តែមិនត្រូវឲ្យធ្លាក់បេតុងនៅ លើផ្លូវ ។ ៥. ឡានក្រុងត្រូវចូលចំណតមិនអនុញ្ញាត្តឲ្យយកចិញ្ចើមផ្លូវនិងទ្រូង ចតទៀតទេ ។ករណីម្ចាស់ឡានទាំង ៥ប្រភេទ មិនគោរព និងមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលក្រុង នឹងមានចំណាត់ការចំនួន២ បន្ថែមទៀត ដូចខាងក្រោម ៖ ១. ចាប់ឡានល្មើសនោះ មករក្សាទុកនៅសាលាក្រុងចំនួន ១០ថ្ងៃ។ ២. ពិន័យជាប្រាក់ទៅតាមបទល្មើសជាក់ស្តែង ។ ឧទាហរណ៍ ឡានដឹកដី ធ្វើជ្រុះដី នៅលើផ្លូវ ត្រូវយកច្បាប់បរិស្ថាន មកពិន័យ ។លោកបន្តថា វិធានការ និងចំណាត់ការនេះ នឹងចាប់អនុវត្ត ក្រោយពេលដែល រដ្ឋបាលក្រុង ចេញសេចក្តីជូនដំណឹងជាផ្លូវការ ស្តីពីបញ្ហាឡានធំៗ ចូលក្រុង នេះ ។ បន្ទាប់ពីចេញសេចក្តីជូនដំណឹងរួច រដ្ឋបាលក្រុង នឹងអញ្ជើញអ្នកពាក់ព័ន្ធ ពិសេសលោក-លោកស្រី ដែលជាម្ចាស់ ឡានធំទាំង ៥ប្រភេទ មកផ្សព្វផ្សាយ និងណែនាំ នៅសាលាក្រុង ទើបរដ្ឋបាលក្រុង ចាប់ផ្តើមអនុវត្ត ។20160818_100930_resized 20160818_101034_resized
ជុំវិញការប្រកាសនេះ ផងដែរ ក្រុមប្រជាពលរដ្ឋក្រុងព្រះសីហនុ បានសម្តែងការសារទរ យ៉ាងខ្លាំង ហើយសូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការនេះ ប៉ុន្តែពួគគាត់សូមអោយស្នើរអោយអាជ្ញាធរ បន្តចំណាត់ការនេះ អោយបានជាប្រចាំ កុំអោយបានតែមួយដង្ហើមចង្រិត ដូចកន្លងមក មានសេចក្តីជូនតំណឹងមួយចំនួនរបស់អាជ្ញាធរក្រុងហាក់ធ្វើបានតែមួយដង្ហើមចង្រិត មិនបានប៉ុន្មានផងក៏ស្ងាត់ឈឹងដូចចោរលួចសេះ។
សូមបញ្ជាក់ផងដែរថា សេចក្តីជូនតំណឹងពាក់ព័ន្ឋការហាមឃាត់រថយន្តធនធំ ចូលក្រុង ទីប្រជុំជននេះផងដែរ កាលពីជំនាន់លោកជិន សារិន អភិបាលក្រុងចាស់ក៏ធ្លាប់តែចេញជាច្រើនលើកហលយដែរ ប៉ុន្តែអ្វីៗគឺនៅតែដ៏ដែលៗ ពុំឃើញអ្វីមានការប្រែប្រួលទាល់តែសោះ៕