ទៅ​ចង​សន្ទូច បាត់​២​យប់ ២​ថ្ងៃ ទើប​រកឃើញ​

ខេត្ត​បាត់ដំបង​ ​បុរស​ម្នាក់​បាន​ទៅ​បង្កៃ​ត្រី​ក្នុង​ស្ទឹង រហូត​បាត់​ខ្លួន​២​យប់​២​ថ្ងៃ ស្រាប់តែ​ប្រទះឃើញ សព​អណ្តែត បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​។​
​ជនរងគ្រោះ​បាន​បាត់​ខ្លួន​ពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៤ និង​រកឃើញ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ក្នុង​ស្ទឹង​ចំណុច​ចំការ​តា​វឹង​ក្នុងភូមិ​ថ្លុក​ជ្រៅ ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ ខេត្ត​បាត់ដំបង​។​
​សមត្ថកិច្ច​មូលដ្ឋាន​អោយដឹងថា​៖ ជ​រងគ្រោះ​មាន​ឈ្មោះ ស៊ឹម សំបាន​អាយុ​៤៨​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ​។ មុនពេល​កើតហេតុ​គាត់​បាន​ទៅ​ចងសន្ទូច និចង​បង្កៃ​ត្រី​នៅក្នុង​ស្ទឹង​បរិបូណ៌​ហើយក៏​បាន​បាត់​ខ្លួន​តែម្តង ស្រាបតែ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៦ ខែ​ឧសភា ទើប​អ្នកស្រុក​ប្រទះ​ឃើញ​សព​គាត់​អណ្តែកទឹក​។

ក្នុង​ថ្ងៃ​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសលវិច្ច័យ​សព ហើយ​បាន សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការ​លង់ទឹក​ស្លាប់​ប្រហែល​មកពី​ខ្យល់គរ ព្រោះ​ពីមុនមក​គាត់​ក៏​ធ្លាប់​មាន​ជម្ងឺសរសៃប្រសាទ​ផងដែរ​។​
​ក្រោយពី​បាន​ពិនិត្យ​សព​រួច ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វ​បុណ្យទាន​តាម​ប្រពៃណី​ខ្មែរ​៕​

image_2 image_3 image_4