ពិភាក្សា សិក្សា​អត្តសញ្ញាណ​កម្ម​ដីស្រែ​ពលរដ្ឋ​ទាមទារ​ក្នុង​អាង​កង​វ៉ា​ក្រុង​សិរីសោភ័ណ​

0

បន្ទាយមានជ័យ:មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនិងតំណាងពលរដ្ឋទាមទារបានជួបពិភាក្សានិងសិក្សាស្តីពីការចុះធ្វើអត្តសញ្ញាណកម្ម ដីរបស់ពលរដ្ឋចំនួន៨៥គ្រួសារដែលបានប្តឹងទាមទារដីស្រែទំហំ៥១ហិចតានៅចំនុចវាលត្រពាំងក្រូចដើម្បីផ្ទៀងផ្ទាត់ជាមួយទំហំផ្ទៃដីអាងកងវ៉ានៅភូមិពង្រសង្កាត់កំពង់ស្វាយក្រងសិរីសោភ័ណ។
ក្នុងកិច្ចប្រជុំនាសាលាក្រុងសិរីសោភ័ណថ្ងៃទី១៨សីហាឆ្នាំ២០១៦ អតីតមេភូមិពង្រលោកសាត ផាត់ ,អនុភូមិលោកពេជ្រ ជា លោករេន រើក ចៅសង្កាត់កំពង់ស្វាយនិងតំណាងប្រជាពលរដ្ឋអះអាងពីការប្រើប្រាសដីស្រែក្នុង១គ្រួសារៗបន្តិចៗ សរុប៥១ហិចតានោះតាំងពីក្រោយឆ្នាំ១៩៧៩មក។តែនៅឆ្នាំ១៩៩៤ លោកឆាយ សារ៉េត អភិបាលរងទី១ខេត្តបានអោយគេជីកយកដីក្នុងនោះ ហើយបង្កើតជាអាងធារាសាស្ត្រកងវ៉ា។
លោកណយ ប៊ុនសួន ប្រធានស្តីទីការល័យភូមិបាលក្រុងសិរីសោភ័ណនិយាយថា: ពលរដ្ឋមានធ្វើស្រែខ្លះមែនក្នុងនោះ តែនៅឆ្នាំ១៩៨៨ រដ្ឋអំណាចខេត្តបានអោយចុះសិក្សានិងកំណត់យកដីនោះធ្វើអាងកងវា៉។លោកហាញ់ វុទ្ធា អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តនិយាយថា:រដ្ឋអំណាចខេត្តសម័យរដ្ឋកម្ពុជាឆ្នាំ១៩៩១បានអោយវាស់កំណត់ធ្វើជាអាងទឹកធំទូលាយដល់អតីតបារ៉ែតនិងជើងភ្នកងវ៉ា និងផ្ទៃទឹកខួបវស្សា ប្រាំងទំហំជាង៥០ហិចតា។
លោកបន្តថា:ក្នុងនាមជំនាញលោកមិនជំទាស់នឹងការទាមទាររបស់ពលរដ្ឋទេព្រោះដីនេះជារបស់សាធារណ:របស់រដ្ឋ មិនមែនជាដីទ្រព្យឯកជនរបស់រដ្ឋនៃមន្ទូីរទេ ប៉ុន្តែសុំអោយពលរដ្ឋនិងអាជ្ញាធរដែនដីនិងពលរដ្ឋស្នើសុំទៅក្រសួងធនធានទឹកនិងរាជរដ្ខាភិបាលចុះ។
ចំណែកលោកកែវ តារារស្មី នាយកទីចាត់ការអន្តរវិស័យសាលាខេត្តនិយាយថា:ជំនាញបានខចុះធ្វើអត្តសញញាណកម្មពលរដ្ឋបាន៧៤គ្រួសារលើ៨៥គ្រួសារហើយ។តែក្រៅពីនោះបានចំណាកស្រុកអស់។photo_2016-09-18_09-04-21 photo_2016-09-18_09-04-23 photo_2016-09-18_09-04-27 photo_2016-09-18_09-04-29
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា:ទី១-មន្ទីរធនធានទឹក មន្ទីររៀបចំដែនដីតហរូវវាស់វែងកំណត់ព្រំដីអាង ហើយរកមើលតើដីទំហំ៥១ហិចតាដែលពលរដ្ឋទាមទារនៅចំនុចណា?ទី២-វាស់វែងចេញពីទំនប់អតីតបារ៉ែតផង ពីទំនប់អាងបច្ចប្បន្នផង។ទី៣-តំណាងពលរដ្ឋត្រូវអញ្ជើញពលរដ្ឋពាកព័ន្ធមកចូលរួមជាមួយមន្តហរីក្រុមការងារ។ទី៤-អាជ្ញាធរនិងពលរដ្ឋកុំមានបញ្ហាអ្វីបន្ថែមនឹងគ្នា។និងទី៥-ក្រុមការងារនឹងចុះអនុវត្តជាក់ស្តែងនៅថ្ងៃទី២៥សីហាឆ្នាំ២០១៦។ហើយរដ្ឋបាលខេត្តស្នើអោយទុកលទ្ធភាពអោយមូលដ្ឋានដោះស្រាយបញ្ហានេះ កុំរត់ទៅដល់ថ្នាក់ជាតិ៕ដោយ:ឃិន គន្ធា