រថយន្ត​លុច​ស៉ី​ស​បុក​អ្នកជិះ​កង់​ស្លាប់​ឪពុក កូន​របួសធ្ងន់ នៅ​ស្រុក​លំផាត់​

0

ដោយ យក្ខ ឡោម

ខេត្ត្រតនគិរី៖ ឪពុកនិងកូនជិះកង់តាមដងផ្លូវជាតិលេខ៧៦ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យឪពុកនិងកូនស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៍បំផុត ចំណែកម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។photo_2016-08-19_13-51-20ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៨ខែសីហា២០១៦នេះតាមបណ្តោយផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលលេខ២៨០.២៨១ស្ថិតក្នុងភូមិព្រួកឃុំបាតាងស្រុកលំផាត់ខេត្តរតនគិរី។សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាអ្នកបើកបររថយន្តបង្កហេតុបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ រថយន្តម៉ាកលុចស៉ីសRX300ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២l. ៣៩៥១ បានបុកកង់ពីមុខក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង។

ប្រភពបន្តថា ជនរងគ្រោះជាឪពុកឈ្មោះលួន ដែងអាយុ២៦ឆ្ទាំជនជាតិទំពួនមុខរបរកសិករស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកកូនឈ្មោះ ដែង រតនា ភេទប្រុសអាយុ៣ឆ្នាំរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តតែជាអកុសល្យត្រូវបានស្លាប់បាត់បង់ជីវិតពាក់កណ្តាលផ្លវ ជនរងគ្រោះមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។បច្ចុប្បន្ន រថយន្តនឹងកង់ត្រូវបានសមត្ថកិច្ចជំនាញអធិការស្រុកសហការជាមួយប៉ុស្ត៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ដើម្បីដោះស្រាយជាក្រោយ។ចំពោះសាកសពឪពុកនឹងកូនទាំងពីរសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារនិងសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណីជនជាតិទំពួន៕

photo_2016-08-19_13-51-23