ទោៈ​បី​ប្រទេស​មាន​សន្តិភាព​មែន​តែ​យើង​ជា​កំលាំង​នគរបាលជាតិ​ត្រូវតែ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការការពារ​សន្តិសុខ​ជាតិ​ទាំងមូល​ជូន​ជាតិ​និង​ពលរដ្ឋ

0

គៀត ចន្ទ័ថារិទ្ធ
កំពង់ស្ពឺ៖ លោកកនាយឧត្តមនីយ៍ គៀតច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានថ្លែងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ក្នងពិធី អញ្ជើញក្នុងពិធីជួបសំណេៈសំណាលជាមួយសិក្ខាកាមវគ្គបំប៉នជំនាញការពារទប់ទល់បាតុកម្ម នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាមphoto_2016-08-19_14-01-06ក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺថា ទោៈបីប្រទេសមានសន្តិ ភាពមែនតែយើងជាកំលាំងនគរបាលជាតិត្រូវតែត្រៀមខ្លួនជាស្រេចក្នុងកិច្ចប្រត្តិបត្តិការការពារសន្តិសុខជាតិទាំងមូលជូនជាតិនិងពលរដ្ឋ
យោងតាមរបាយការណ៏លោកឧត្តមសរនីយ៍ឯក អ៊ុ អុន នាយសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឱ្យដឹងថា សិក្ខាកាមទាំងអស់ដែលបានចូលបរួមក្នុងវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្មនាពេលនេះ មកពីស្នងការដ្ឋានរាជធានី ខេត្តចំនួន ០៩ សរុបសិក្ខាកាមចំនួន៣០០នាក់មកពីរាជធានីភ្នំពេញ,ខេត្តកណ្តាល,កំពង់ចាម,ស្វាយរៀង,កំពង់ស្ពឺ,តាកែវ,បាត់ដំបង,ព្រះហនុ,និងខេត្តកំពង់ឆ្នាំង ក្នុងនោះសាលាអនុវត្តន៍វិន័យចំពោះសិក្ខាកាមដោយបញ្ឈប់ពីការសិក្សាចំនួន០៣នាក់ បញ្ជូនទៅអង្គភាពដើមចំនួន១៣នាក់ដោយបញ្ហាសុខភាព និងសរសេកិច្ចសន្យាចំនួន១៦នាក់ ។ លោកបន្តថា វគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្មនេះ មានគោលបំណងសំខាន់ៗមួយចំនួនមានដូចជា ៖ ទី១-បណ្តុះបណ្តាលជំនាញដល់មន្ត្រីនគរបាលជាតិឱ្យមានជំនាញទប់ទល់ប្រឆាំងបាតុកម្ម ដើម្បីបំពេញសេចក្តីត្រូវការក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ពង្រឹងកិច្ចសហបករតិបត្តិការរវាងអង្គ ភាពនគរបាល និងសហគមន៍ ព្រមទាំងបណ្តាប្រទេសនានាក្នុងតំបន់ និងសកល ។ ជាពិសេសក្នុងបរិបទនៃការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសមាគមន៍សេដ្ឋកិច្ចអាស៊ាន ទី២-ដើម្បីឆ្លើយតមផែនការសហប្រតិបត្តិការឆ្នាំ២០១៦រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណ:សង្គមនិយមវៀតណាម ទី៣-បណ្តុះបណ្តាលមន្ត្រីនគរបាលជាតិឱ្យក្លាយជាមន្ត្រីដែលមានចំណេះគោរពវិន័ការងារ មានសីលធម៌រស់នៅល្អ គោរពក្រមសីលធម៌វិជ្ជាជីវ: ចេះទំនាក់ទំនងរវាងបុគ្គល រវាងអង្គភាព គោរពច្បាប់ និង ភាពស្មោះត្រង់ក្នុងការបំរើប្រទេសជាតិ ។
លោកនាយកសាលាបន្ថែមថា វគ្គបំប៉ន ជំនាញទប់ទល់ប្រឆាំងបាតុកមក្មនេះ បង្រៀនដោយសាស្ត្រាចារ្យជំនាញៗមកពីកក្រសួងនគរបាល នៃសាអារណ:រដ្ឋសង្គមនិយមវៀត ណាម និងគ្រូនគរបាលជាតិនៃក្រសួងមហាផ្ទៃព្រមទាំងគ្រូប្រចាំសាលាដែលមានរយ:ពេល០៣ខែ ស្មើនឹងចំនួន៧១២ម៉ោង ។ លោកបន្តថា ដើម្បីពង្រឹង គុណភាព និងសមត្ថភាពរបស់សិក្ខាកាម ក្នុងវគ្គបំប៉ន ជំនាញនេះ តម្រូវឱ្យមានការអនុវត្តន៍ប្រតិ បត្តិ ជាក់ ស្តែងនៅលើទីលានចំនួន ៧៥ភាគរយ និងសិក្សាទ្រឹស្តីក្នុងថ្នាក់រៀន២៥ភាគរយ ។
លោកឧត្តមសេនីយឯកគៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រ សាសន៍ថាទោះបី សភាការណ៍ សន្តិសុខ មាន ការល្អប្រសើមួយរយ:ពេលចុងក្រោយនេះ ទាំងបញ្ហានយោបាយ និងបុគ្គល ក្នុងនោះបញ្ហាសំខាន់ក្នុងរណីឃាតកម្មបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ដោយមានអ្នកនយោមួយចំនួនបានឆ្លៀតកេងចំណេញ ប៉ុន្តែឃាត.កត្រូវបានឃាត់ខ្លួននិងកំពុងដំណើរតាមនិតិវិធី ។ លោកបន្តថា ទោះបីសភាពការណ៍វិវត្តន៍ល្អ ប៉ុន្តែក្នុងនាមកងកំលាំងមិនអាចវាយតម្លៃសភាពការណ៍បានឡើយ ត្រូវដំឡឹងទៅមុខព្រោះជិតដល់ការប៉ោះឆ្នោតជាពិសេសអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតតែងតែងតែមាមអំពើហឹង្សា ។
លោកគៀត ច័ន្ថារិទ្ធបន្តថា ក្នុងនាមជាកងកំលាំងនគរបាលជាតិមានភារកិច្ច២ គឺ ៖ការពារសន្តិសុខ សណ្តាប់ធ្នាប់ទប់ស្កាត់ការការធ្វើបាតុកម្ម និងការពាររក្សាសន្តិសុខជាតិទាំងមូល មិនត្រូវចាត់ទុកប្រជាជនជាសត្រូវឡើយគឺចាត់ទុក្ខពួកគាត់ជាឪពុកម្តាយ បងប្អូនក្នុងនោះពេលមានបាតុកម្មបាតុកតែងផ្ទុះកំហឹងឈានដល់មានអំពើហឹង្សា ដូច្នេះកំលាំងយើងត្រូវការជំនាញ ទើបមានការហាត់ហ្វឹកហ្វឺននេះឡើង ដើម្បីការពារសុវត្ថភាពខ្លួនផ្ទាល់ និងអង្គភាពពីគ្រោះថ្នាក់ផ្សេងៗពេលមានសភាពការមានឡើងម្តង ៕

photo_2016-08-19_14-01-16 photo_2016-08-19_14-01-14 photo_2016-08-19_14-01-08 photo_2016-08-19_14-01-19 photo_2016-08-19_14-01-21 photo_2016-08-19_14-01-24 photo_2016-08-19_14-01-27