​ឪពុក​ជិៈ​ម៉ូតូ​ដាក់​កូនប្រុស​ពីមុខ​ជិះ​បុករ​យន្ត​ពីក្រោយ​ស្លាប់​កូន​អាយុ​៣​ឆ្នាំ​ឪពុក​រងរបួស​ធ្ងន់​

0

ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានស្លាប់ នៅពេលគេនាំចួលសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តចំណែកបុរសជាឪពុកបានរងរបួសធ្ងន់ ក្នុនៅងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយជិះម៉ូតូបុកកូថរថយន្តធំចតស្ងៀម ។ ហេតុការន៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទី យប់ថ្ងៃទី១៨ខែ សីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ ៥ ចំណុចមុខមណ្ឌលសុខភាព ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចចរាចណ៍ ក្រុងកំពង់ឆ្នាំង បានអោយដឹងថាៈ បុរសរងគ្រោះជាឪពុកមាន ឈ្មោះ សាន ដុង អាយុ៣៦ឆ្នាំ ចំណែកកូនប្រុសស្លាប់ មានឈ្មោះ ខុន វិសាល អាយុ៣ឆ្នាំ ជនរងគ្រោះទាំង២នាក់ មានទីលំនៅ ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ប្រភពដដេលបានបន្តថាៈ មុនពេល កើតហេតុ បុរសរងគ្រោះបានជិៈម៉ូតូម៉ាស៊ុយហ្សុយគី ស្មាស់រីវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងដំណើ ពីត្បូងមកជើង ដោយដាក់កូនប្រុសអោយអង្គុយពីមុខ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជ្រុល ទៅបុកគូថរថយន្តធំយីឌុបឈប់ស្ងៀម ពីក្រោយពេញទំហឹង ធ្វើអោយរងរបួសធ្ងន់ ទាំងពីរនាក់ឪពុកនឹងកូន ។IMG-20160819-WA0000 IMG-20160819-WA0006 IMG-20160819-WA0002
ភ្លាមៗនោះ ប្រជាពលរដ្ឋ ដែលនៅជិតនោះបានជួយយកជនរងគ្រោះទាំងពីរនាក់ ទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដែលនៅជិតនោះ ប៉ុន្តែដោយសារតែរបួសធ្ងន់ពេក កូនប្រុស អាយុ៣ឆ្នាំ បាន ស្លាប់យ៉ាងអាណោចអាធម្ម ចំណែកបុរសជាឪពុកបានរងរបួសធ្ងន់ ។ដោយឡែករថយន្ត យីឌុប ក្រោយ ពេលកើតហេតុ បានបើកគេចខ្លួនបាត់ ។
សមត្ថកិច្ចនគរបាលបានស្រង់សំដីសាក្សីនៅកន្លែងកើតហេតុថាៈ បុរសរងគ្រោះទំនងជាស្រវឹង ព្រោះឃើញបើកម៉ូតូរេពេញថ្នល់ ហើយក៏ជ្រុលទៅបុកគូថរថយន្តយីឌុបពីក្រោយ ដូចយកកូនទៅ បោក ផ្ទប់និងរថយន្តស្លាប់យ៉ាងអាណោចអាធម្មតែងម្តង ៕