ស្ទឹងត្រែង៖បងប្អូនអាជីវករនៅខេត្តស្ទឹងត្រែងបានសំដែងការពេញចិត្តយ៉ាងខ្លាំងក្នុងការទទួលបានសមិទ្ធផលផ្សារសាមគ្គីស្ទឹងត្រែងថ្មី ដែលជាអំណោយទាំងស្រុង របស់សម្តេចតេជោ ហើយគិតមកដល់ពាក់កណ្តាលខែសីហានេះការសាងសង់ផ្សារនេះសម្រេចបានជាង៧០%ហើយ។
បងប្អូនអាជីវករ ផ្សារសាមគ្គី ស្ទឹងត្រែងបានបង្ហាញពី ទឹកចិត្ត ត្រេកអររីករាយយ៉ាងខ្លាំងបន្ទាប់ពីទទួលបានដំណោះស្រាយ ពីសម្តេចតេជោហ៊ុន បានសមស្របតាមបំណងប្រាថ្នាដែលពួកគាត់ចង់បាន។អ្នកស្រីថុង.រ៉ាវីអាជីវករលក់ឧបករណ៏កសិកម្មនៅផ្សានេះបានបញ្ជាក់ថា៖ អ្នកស្រីមានក្តីរំភើបរីករាយខ្លាំង ជាមួយនិងការយកចិត្តទុក្ខដាក់គិតគូរជួយដោះស្រាយបញ្ហារបស់អាជីវករដោយ សម្តេចបានជួយសព្វបែបយ៉ាង។
អ្នកស្រីអះអាងថា៖ក្រុមកងវិស្វកម្មអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទ កំពុងប្រឹងប្រែងសាងសង់ផ្សារសាមគ្គីនេះយ៉ាងមមាញឹកដើម្បីជួយដោះស្រាយបញ្ហាលក់ដូរទៅតាមបំណងប្រាថ្នារបស់អាជីវក ធ្វើ ឆាប់ហើយអញ្ចឹង យើងមានកន្លែងលក់ដូរភ្ញៀវមកទិញស្រួល កន្លែនណាលក់អី គេដឹងមិនពិបាកដើររកទេ ចឹងយើងលក់ដាច់ខ្លះ នៅពេលនេះមិនទាន់ហើយ ភ្ញៀវចង់ទិញអីពិបាកដើររកណាស់ មិនដឹងខាងណាលក់អី ទេ។
សូមបញ្ចាក់ថា៖ផ្សារសាមគ្គីខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៦ខែកក្កដាកន្លងមក សម្តេចតេជោហ៊ុនសែននា យករដ្ឋមន្ត្រីកម្ពុជាជួបជាមួយបងប្អូនអាជីវកររាប់រយនាក់ដើម្បីបានស្វែងយល់ពីរឿងរ៉ាវចំរ៉ូងចំរះមិនដាច់ស្រេ ចអំពីករណីរឿងផ្សារ ស្ទឹងត្រែងនេះ។
ហើយសម្តេចបានដោះស្រាយបញ្ហាផ្សារនេះជូនអាជីវករទី១សម្តេចបានផ្តល់ឲ្យអាជីវករទាំងអស់អាចប្រកបរបររកស៊ីទទួលទាននៅក្នុងផ្សារនេះអស់មួយជីវិតតកូនតចៅ គឺគ្មានបង់លុយកាក់អ្វីទាំងអស់ ប៉ុន្តែមិនអាចចេញ ប័ណ្ណកម្មសិទ្ឋិអោយបានឡើយ។តែត្រូវតែបំពេញកាតព្វកិច្ចក្នុងការបង់ពន្ឋ និងភាស៊ីនិងស្នើឲ្យធ្វើការជ្រើសរើសគណៈកម្មការផ្សារដោយខ្លួនឯង។ ទី២)-កំណត់កសាងទំហំតូបនីមួយៗក្នុងគោលការណ៍ស្មើភាពគឺ 2mx2m ហើយអាជីវករនីមួយៗនឹងទទួលបានចំនួនតូប ទៅតាមទំហំតូបដែលអាជីវករធ្លាប់មានពីមុន។ ទី៣)ការរៀបចំផ្សារថ្មីនេះមានកន្លែងបំរ៉ុងសម្រាប់ ផ្តល់ជូនបងប្អូនអ្នកលក់ដូរតាមកញ្ច្រែងមួយចំនួនទៅតាមស្ថានភាពជាក់ស្តែង។ទី៤)ចំពោះតូបក្រោយពេលផ្សារបានសាងសង់រួចរាល់ មិនអនុញ្ញាតិឲ្យមានការចាប់ឆ្នោតកន្លែងលក់ដូរនោះឡើយ។និងទី៥) សម្តេចសូមប្តូរឈ្មោះផ្សារនេះថាជា” ផ្សារសាមគ្គីស្ទឹងត្រែង” ចាប់ពីពេលនេះតទៅ។
សូមបញ្ចាក់ ថា ៖ផ្សារសាមគ្គី ស្ទឹងត្រែងនេះបានទទួលរងគ្រោះ ដោយអគ្គីភ័យបំផ្លិចបំផ្លាញទាំងស្រុងកាលពីវេលាម៉ោង ១០ និង ៤៥នាទី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ បច្ចុប្បន្នកងវិស្វកម្មអគ្គបញ្ចាការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទ សាងសង់ ដំបូលនិងចាក់សាបជិតរួចរាល់ហើយ ចំណែកថវិកាសាងសង់តូបជាង១០០០តូបនោះសម្តេចនឹងចេញទាំងអស់ដើម្បី ជូនក្រុមអាជីវករបានលក់ដូរដូចដើម៕