ខេត្តពោធិ៍សាត់៖រថយន្តទំនើបលុចសិស៥៧០ព័ណ៍ខ្មៅមួយគ្រឿងបានបើកបរយា៉ងលឿនឡើងជែងរថយន្តស្របទិសលើផ្លូវជាតិលេខ០៥អស់ជាច្រើនគ្រឿងក្នុងទិសដៅពីកើតទៅលិចមិនដឹងថាប្រញាប់ទៅណាឡើយក៍ឡើងជែងនិងរថយន្តស្របទិសមួយគ្រឿងទៀតមិនមើលស្ថានភាពក៍ទៅគៀរម៉ូតូមកច្រាស់ទិសបណ្ដាលឲ្យរបួសធ្ងន់។
ហែតការនេះត្រង់ចំនុចគឺឡូមែ៉ត្រលេខ១៥៣និង១៥៤វេលាមោ៉ង៥និង៣០នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ស្ងិតក្នុងភូមិឈើទាលខ្ពស់ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់។
លោក អ៊ិុន ថូនាយរងប៉ុស្ត៍នគរបាលទីនោះបានឲ្យដឹងថា៖បជនរងគ្រោះជាអ្នកបើកបរម៉ូតូនោះឈ្មោញ ជា តុលា អាយុ៣២ឆ្នាំភេទប្រុសរស់នៅភូមិកើតហេតុខាងលើត្រូវបានគេយករថយន្តទៅដឹកសង្គ្រោះជាបន្ទាន់ផងដែរ។ លោកថូ បន្តថាមុនពេលឧប្បហេតុនេះកើតឡើងគឺដំបូងសាក្សីបានឃើញរថយន្តបង្ករមួយគ្រឿងលុចសិស៥៧០ព័ណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2AB.38-88 ដែលអ្នកបើកបរថយន្តនោះឈ្មោះសោម ពឿនភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិកូនឆ្កែ ឃុំគោឃ្មុំស្រុកនិងខេត្តបាត់ដំបង។បានចរាចរណ៍លើទ្រូងផ្លូវជាតិលេខ០៥ដោយល្បឿនលឿនជែងរថយន្តស្របទិសជាច្រើនគ្រឿងស្រាប់តែមកដល់កន្លែងកើតហេតុខាងលើត្រង់ចំនុចគីឡូមែ៉ត្រលេខ១៥៣និង១៥៤ ។រថយន្តនេះក៍បានឡើងជែងរថយន្តស្របទិសមួយគ្រឿងទៀតមិនមើលឩបសក្កខាងមុខចុបាស់លាស់ពេលដែលកំពុងឡើងជែងស្របគ្នានោះ ក៍មានបុរសរងគ្រោះឈ្មោះជា តុលាបើកម៉ូតូវ៉េវអាលហ្វាព័ណ៍ក្រហមមួយគ្រឿងមកពីលិចទៅកើតច្រាស់ទិសគ្នាក៍រថយន្តនោះព្យាយាមគេចតែគេចមិនផុតក៍បានគៀរប៉ះទង្គិចផ្នែកចំហាងម៉ូតូនិងរថយន្ត ។
ធ្វើឲ្យភាគីម៉ូតូដួលច្រងា៉ប់ច្រងឹលជាមួយម៉ូតូរបួសឈាមពេញផ្លូវត្រូវគេដឹកទៅសង្គ្រោះបន្ទាន់ហើយជនបង្ករជាមួយវត្ថុតាងសងខាងត្រូវនគរបាលចរាចរណ៍យកទៅកាន់ អធិការដ្ឋានដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕