ស្ទឹងត្រែង៖មន្ត្រីយោធាម្នាក់ពាក់ពន្ធក្នុងករណីគ្រឿងញៀនជាង១គីឡូក្រាមត្រូវបានកម្លាំងអាវុធហត្ថខេត្តដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាអាវុធចុះឃាត់ខ្លួនកាលពីវេលាម៉ោង15រសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០១៦ត្រង់ណុចផ្លូវជាតិលេខស្ថិតក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យថឹងថាជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះលី សេនេទិច ប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរយោធាកងពលលេខ៩វរសេនាធំលេខ៣៩៤ខេត្តព្រះវិហារ និងមានទីលំនៅភូមិសែនរុងរឿង ឃុំមរកតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។លោកឧត្តមសេនីយ៍មេបញ្ជាការបាបន្តទៀតថាជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានធ្វើសកម្មភាពក្នុងជួញដូរគ្រឿងញៀនឆ្លងដែនចូលមកពីប្រទេសឡាវចូលមកទឹកដីកម្ពុជាខណកំពុងជិះម៉ូតូដើម្បីយកទៅធ្វើការដោះដូរក៏ត្រូវបានអាវុធស្ទាក់ចាប់បាននៅចំណុចខាងលើតែម្តង។លោកបន្តថាក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿង ទូរស័ព្ទមួយគ្រឿង គ្រឿងញៀនមួយកញ្ចប់ធំដែលមានទម្ងន់១០១៤,៥ក្រាមស្មើនិងជា១គីឡូក្រាម ដែលជនសង្ស័យដាក់ក្នុងថង់លាយជាមួយត្រពាំស្ងារនិងបាននាំខ្លួនមកកាន់ទីបញ្ជាការអាវុធហត្ថខេត្តសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាគ្រឿងញៀននេះ មានស្ត្រីម្នាក់ រួមជាមួយជនជាតិឡាវ២នាក់ផ្សេងទៀតជួលគេ២០០០$ តែមកដល់ចំណុចកើតហេតុពួកគេរត់ខ្លួនអស់តែគេម្នាកឯងក៏ត្រូវបានអាវុធឃាត់ខ្លួនគ្រឿងញៀនត្រូវបានធ្វើតេស្តចំពោះមុខជនសង្ស័យនិងមានការចូលរួមពីព្រះរាជអាជ្ញារងលោកស្រីស៊ុនយ៉ឺតសាលាដំបូងខេត្ត រកឃើញថាគ្រឿងញៀននេះជាប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់១០១៤,៥ក្រាមពិតជាមានសារធាតុញៀនពិប្រាកតមែន។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅទីបញ្ជាការអាវុធហត្ថ ស្ថិតក្រោមការសួរចម្លើយពីសមត្ថកិច្ចជំនាញ ដើម្បីរៀបចំសំណុំរឿងនាំខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការបន្តទៅតាមនីតិវិធី៕