​កំពុងតែ​បើកកាណូត​ស្រាប់តែ​ធ្លាក់​ចូលក្នុង​ទឹកទន្លេ​លង់​ស្លាប់​កាណូត​ជ្រុល​បុក​ផ្ទះ​អ្នកស្រុក​

0

ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់បានលង់ទឹកទន្លេស្លាប់ ខណៈកំពុងបើកកាណូតតែម្នាក់ឯង ក៏ស្រាប់តែធ្លាក់ចូលទៅក្នុងទឹកលិចបាត់ ឯកាណូតរបស់គេក៏ជ្រុលទៅបុកផ្ទះអ្នកស្រុកទើបបង្កអោយមានការភ្ញាក់ផ្អើល។ ករណីនេះបានកើតឡើងនៅម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅតាមប្រឡាយក្បែរជើងកំពង់ឆ្នុកទ្រូ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ជនរងគ្រោះ មានឈ្មោះ ភា ភេទប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធ និងមាកូនតូចម្នាក់ មានទីលំនៅក្នុងភូមិឆ្នុកទ្រូ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកកាណូត បាឡាស្មាច់ របស់ខ្លួនតែម្នាក់ឯង លុះមកដល់ចំណុចកើតហេតុទំនងជនរងគ្រោះវិលមុខឬខ្យល់គរ បានធ្លាក់ពីលើ កាណូតលិចទៅក្នុងទឹកបាត់តែម្តង រីឯកាណូតបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋទើបបង្កអោមានភ្ញាក់ផ្អើលតែម្តង។ក្រោយពេលកើតហេតុប្រជាពលរដ្ឋបាននាំគ្នាចុះទឹកមុជទឹករាវរកភ្លាមៗផងដែរ ដោយប្រើជាង១ម៉ោងទើបរកឃើញ តែពេលឃើញជនរងគ្រោះបានស្លាប់បាត់ហើយនិងបានប្រគល់បុរសរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ .received_1081036945321045 received_1081036805321059 received_1081036868654386