តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ជួប​ជាមួយ​ប្រតិភូ​យោធភូមិភាគ​ទី​៧ វៀតណាម​ដើម្បី​បន្ត​រុករក​អ​ដិ្ឋ​ធាតុ

0

​ខេត្តកំពង់ធំ ៖ នៅក្នុង​សាលប្រជុំ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ មាន​ពិធី​ជួប សំណេះសំណាល​រវាង​ថ្នាក់ ដឹកនាំ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​គណៈប្រតិភូ​យោធភូមិភាគ​ទី​៧ របស់​កងទ័ព​វៀតណាម នៅ​ព្រឹក ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៤​ក្រោម​អធិបតីភាព ឯកឧត្តម សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ និង ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដោយមាន​ការចូលរួម ពី​សំណាក់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី ចិន វ៉ាន់​ហុង អនុប្រធាន​

នយោបាយ​យោធា យោធភូមិភាគ​ទី​៧ ព្រមទាំង​ប្រតិភូ អមដំណើរ​ចូលរួម​ផងដែរ​។​ ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិ​សឹក​រង​កំពង់ធំ បាន​មាន​ប្រសា​ស​ន័​ថា ​កិច្ច​ពិ​ភាគ​ក្សា​ក្នុង​ឳ​កាស​នេះ ត្រូវបាន​អនុវត្ត​កិច្ចព្រមព្រៀង របស់​រាជរដ្ឋាភិបាល​ទាំងពី កម្ពុជា វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ រុករក​អ​ដិ្ឋ​ធាតុ របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​ទ​សវ​ត្យ​រ៍​ឆ្នាំ​១៩៧០ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ជា​សេនាធិការ​ឲ្យ​ខេត្ត

និង​បាន​សហការ​ជាមួយ​ក្រុមបច្ចេកទេស K70 យោធភូមិភាគ​ទី​៧ និង K72 របស់​ខេត្ត​ប៊ិ​ញ ភឿ​ក នៃ​សាធារណៈរដ្ឋ សង្គមនិយម​វៀតណាម ជិ​ក​រុករក អ​ដិ្ឋ​ធាតុ​បាន​សរុប ៩២០ ដែលមាន​១៣​ដំណាក់កាល នៅតាម​បណ្តា​ស្រុក ក្នុង​ខេត្តកំពង់ធំ ។​ឯកឧត្តម សោម ស៊ុន បាន​បញ្ជាក់ថា ការរុករក​អ​ដិ្ឋ​ធាតុ នាពេល​បច្ចុប្បន្ន ត្រូវបាន​ជួប​នូវ​ផល លំបាក់​មួយចំនួន ដោយសារតែ​ទី​តា​មង​ផ្នូរ​មានការ​ប្រែប្រួល តាម​សម័យកាល ដូចជា​ផ្នូរ​ត្រូវបាន​ប្រជាពលរដ្ឋ​គាស់​កាយ លុប

ធ្វើជា​ចំការ ធ្វើ​លំនៅដ្ឋាន ធ្វើ​អាគារ​សាធារណៈ អ្នក​កប់​ផ្ទាល់ដៃ​ចាស់ជរា ឬ​ស្លាប់ ដែល ជាហេតុ​បណ្តាល​ឲ្យ​ជួប​និង​ផល​លំបាក​មួយចំនួន តែ​ទោះ​ជាមាន​សភាព​បែបនេះ​ក្តី ក៏​តំបន់សឹក បាន​សហការ ជាមួយ​កំលាំង​K72 រុករក​ជា​បន្តបន្ទាប់ ។​ ​ក្នុង​ឳ​កាស​នោះ ឯកឧត្តម សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ បាន​កោតសរសើរ​នឹង​វាយតំ​លៃ​ខ្ពស់ ចំពោះ​ការខិតខំ​

ប្រឹងប្រែង រុករក​អ​ដិ្ឋ​ធាតុ របស់​កំលាំង​តំបន់សឹករង​កំពង់ធំ និង​កំលាំង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ទោះជា​ជួបនឹង​ផល​លំបាក​ក្តី ក៏បាន​ធ្វើ​ឲ្យ​លទ្ធផល​ទទួលបាន​ជោគជ័យ និង​បាន​ផ្តាំផ្ញើរ​ដល់​កំលាំង ទាំងអស់ ប្រឹងប្រែង​បន្តទៀត និង​ថែរក្សា​សុខភាព ។​ ​Image18 Image19 Image20 Image19