ខេត្តព្រះសីហនុ៖ អាគារផ្ទះល្វែងកំពស់5ជាន់មានទីតាំងក្នុងបូរី BS អូរ១ សង្កាត់៤/ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ កំពុងស្រុត ប្រេះ និងស្រុញសសរខាងក្នុង ប្រឈមការបាក់រលំហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦វេលាម៉ោង៩និង00 បាន បង្ករការភ្នាក់ផ្អើលដល់ពលរដ្ឋរស់នៅក្នុងបុរីBSអូរ១ រួមទាំងពលរដ្ឋក្រុងព្រះសីហនុ ទាំងយប់។
បន្ទាប់ពីបានទទួលដំណឹងស្រុតផ្ទះល្វែងនេះ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ គេសង្គេតឃើញថាមន្ត្រីជំនាញ អាជ្ញាធរដែនដីចុះពិនិត្យ និងមានមន្ត្រី អ ហ ចុះសំរួលសណ្តាប់ធ្នាប់ផងដែរ។តាមប្រភពឲ្យដឹងថា៖ផ្ទះល្វែងដែលស្រុត ប្រេះ នេះពីមុនជាកម្មសិទ្ធរបស់លោក សែម ប្រាជ្ញ ម្ចាស់ហាងលក់ម៉ូតូនៅក្បែរស្តុបអូរ១ សង្កាត់៤ក្រុងព្រះសីហនុ។ប៉ុន្តែផ្ទះនេះលោកបានលក់ទៅឲ្យអ្នកផ្សេងហើយ។សំណង់នេះត្រូវបានប្រភពបន្ថែមថា សង់នៅលើដីចំណីអូរ១ មួយចំណែកផងដែរ ហើយជាប់ជញ្ជាំងគ្នាជាមួយអាគារបុរីBS តែមិនមែនជាសំណង់របស់បុរីBSទេ។គ្រាន់តែស្ថិតនៅក្នុងបរិវេណបុរីប៉ុណ្ណោះព្រោះខាងបុរីបានលក់ដីឲ្យ លោក សែម ប្រាជ្ញ ហើយ លោក សែម ប្រាជ្ញ ជាអ្នកចាត់ចែងសាងសង់ដោយខ្លួនឯង។
បញ្ហានេះក្រៅពីប្រេះ ស្រុត ផ្ទះល្វែងខាងលើ ក៍បានធ្វើឲ្យប្រេះដល់អាគារបុរីBSដែលសង់ជាប់ជញ្ជាំងគ្នានោះផងដែរ។លោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុ ដែលបានចុះពិនិត្យឲ្យដឹងថា៖សំណង់នេះប្រឈមនឹងការវាយចោលដើម្បីបញ្ចៀសគ្រោះថ្នាក់។ដោយឡែក លោក នួន ប៉ុក ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងសូរិយោដី ខេត្តព្រះសីហនុ បញ្ជាក់ ទីមួយ ស្នើឲ្យម្ចាស់ចេញពីសំណង់ហ្នឹង ទីពីរស្នើសុំឲ្យប្រជាពលរដ្ឋសហការជាមួយមន្ត្រី ជំនាញនិងអាជ្ញាធរចេញពីសំណង់ ហើយទីបី លោកមានរបាយការណ៍លិតផលនិងបានហៅម្ចាស់មកសួរនាំរួចរាល់អស់ហើយ លោកបានបញ្ជាក់ថា បើសិនជាសំណង់ហ្នឹង ដំណើរការអត់បានទេ សំណង់ហ្នឹង ម្ចាស់ហ្នឹង ប្រហែលជាគាត់ស្មគ្រ័ចិត្តរុះរើ ឬក៍វាយចោលដោយខ្លួនគាត់ ៕