កម្មករ​រោងចក្រ​ស្រា​បៀរ​អង្គរ​ប្រមាណ​100 លើកគ្នា​តវ៉ា​នៅមុខ​រោងចក្រ​ស្រា​បៀរ​ដើម្បី​ទាមទា​ឲ្យ​ភាគី​រោងចក្រ​ទទួល​អ្នកគ្រប់គ្រង​ឃ្លាំង​ដែល​បាន​បញ្ឈប់​ពី​ការងារ​បាន​ចូលធ្វើការ​វិញ​

0

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២០សីហានេះក្រុមបុគ្គលិកបម្រើការនៅក្នុងរោងចក្រស្រាបៀរអង្គរប្រមាណ១០០នាក់នាំគ្នាធ្វើកូដកម្មតវ៉ា នៅមុខរោងចក្រផលិតស្រាបៀរអង្គរ ស្ថិតនៅតំបន់ឃ្លាំងលើក្នុងភូមិ3សង្កាត់លេខ1ក្រុង/ខេត្តព្រះសីហនុ។Image1
មូលហេតុនៃការធ្វើកូដកម្មតវ៉ានេះក្រុមកម្មករលើកឡើងថាដោយសារ តែភាគីខាងរោងចក្របញ្ឈប់ប្រធានគ្រប់គ្រងឃ្លាំងជនជាតិខ្មែរម្នាក់ឈ្មោះលឹម រត្ន័ ពីការងារដោយគ្មានមូលហេតុសមរម្យ។ក្រុមកម្មករបញ្ជាក់ថាគោលបំណងដែលពួកគេលើកគ្នាតវ៉ានេះគឺដើម្បី៖
1.សុំឲ្យរោងចក្រទទួល លោក លឹម រត្ន័ ចូលធ្វើការវិញ។ព្រោះកម្មករអះអាងថា លោក លឹម រត្ន័ ជាមនុស្សល្អ ចេះគិតគូដល់សុខទុក្ខកម្មករ។2.ស្នើសុំឲ្យដកលោក YK Vong (ជនបរទេស) ចេញពីការងារ។កម្មករលើកឡើងថា លោក YK Vong ជាអ្នកគ្រប់គ្រងឃ្លាំង ដែលមានចរិតច្រឡោត ឆេវឆាវ ដាក់កម្មករ មិនគោរពសិទ្ធិកម្មករ ហើយចាស់ធ្វើការភ្លេចមុខភ្លេចក្រោយ។
3. សុំឲ្យរោងចក្រគោរពតាមច្បាប់ការងារផង កុំចេះតែបញ្ឈប់កម្មករតាមទំនើងចិត្តដូច្នេះ។
ដោយឡែកខាងភាគីរោងចក្រផលិតស្រាបៀរអង្គរមិនអាចស្វែងរកសុំការបំភ្លឺករណីខាងលើនេះបានទេ។ក៍ប៉ុន្តែយ៉ាងណា លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ ប្រាប់ថា ពេលនេះភាគីទាំងពីរកំពុងតែផ្សះផ្សាគ្នាហើយតែលទ្ធផលយ៉ាងណានឹងបញ្ជាក់ជូនជាក្រោយ៕

Image5 Image2 Image6