សៀមរាប ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់គណៈប្រតិភូនីកាយព្រះពុទ្ធSOTO ZENជប៉ុន នៅលើទឹកដី ប្រវត្តិសាស្ត្រសៀមរាប ហើយនៅរសៀលថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៦នេះ គណៈប្រតិភូសង្ឃប្រទេសជប៉ុន ដឹក នាំដោយព្រះតេជគណRyubun Kamaraប្រធានសង្ឃប្រទេសជប៉ុនបាននិមន្តជួបធ្វើកិច្ចពិភាក្សាការងារមួយចំនួនជាមួយ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ នៅរដ្ឋបាលសាលាខេត្តសៀមរាប ។ក្នុងកិច្ចស្វាគមន៍នោះដែរ ក្នុងនាមឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯ.ឧ ពៅ ពិសិដ្ឋ ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសម្ព័ន្ធមេត្រីភាពជាមួយក្រុង កូតា ខេត្តអាយឆិ និង ខេត្តខាណាហ្គាវ៉ា នៃប្រទេសជប៉ុន ក្នុងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ យោគយល់គ្នា លើវិស័យកសិកម្ម សង្គមកិច្ច , អប់រំ , សុខាភិបាល និង ការងាររដ្ឋបាលសាធារណៈ ។ ឯកឧត្តមក៏បានលើកឡើងពី ស្ថានភាពភូមិសាស្ត្រសន្តិសុខសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកពីសក្តានុពលរបស់ខេត្តដោយពឹងផ្អែកលើវិស័យកសិកម្មនិងទេសចរណ៍និង បានបញ្ជាក់ពីហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍របស់ខេត្ត ទៀតផង ។ លោក ពៅ ពិសិដ្ឋ ក៏បានធ្វើការថ្លែងអំណរគុណ អំពីទឹកចិត្តមនុស្សធម៌របស់ប្រជាពលរដ្ឋ និង រាជរដ្ឋា ភិបាលជប៉ុន ដែលតែងជួយឧបត្ថម្ភ គាំទ្រដល់កិច្ចអភិវឌ្ឍន៍ ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ ក្នុងនោះដែរ រាជរដ្ឋាភិបាលជប៉ុន ក៏បានកសាងនូវសមទ្ធិផលជាប្រវត្តិសាស្ត្រជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងបាន ជួធ្វើការអភិរក្ស ជួសជុលប្រាសាទបាយ័ន រួមទាំងផ្តល់នូវស្ថានីយ៍ទឹកស្អាត និង ម៉ាស៊ីនអគ្គិសនី ១០គីឡូមេកាវ៉ាត់ ព្រមទាំងសមទ្ធិផលផ្សេងៗទៀតផងដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវសំណូមពរមួយចំនួនដែលទាក់ទង លើវិស័យសាសនា ដើម្បីឲ្យមានការសាងសង់វត្តនីកាយព្រះពុទ្ធSOTO ZEN ជប៉ុននៅខេត្តសៀមរាប ក្នុងការ ជម្រុញលើវិស័យវប្បធម៌ សាសនា និង ទេសចរណ៍ ព្រមទាំងកសាងនូវសួនច្បារទុកជាចំណងមិត្តភាព ប្រទេស ទាំងពីរផងដែរ ។
មានសង្ឃដិកានោះដែរព្រះតេជគណ Ryubun Kamaraប្រធានសង្ឃប្រទេសជប៉ុន បានគូសបញ្ជាក់ថា វិស័យសាសនា នៃនីកាយព្រះពុទ្ធSOTO ZEN ជប៉ុន មានអាយុកាល ៧៩០ឆ្នាំមកហើយ និង បានធ្វើការសមាធិក មានបួនជំនាន់ ព្រមទាំងបានធ្វើការ បង្កើតវត្តនៅបណ្តាប្រទេសលើសកលលោក មានចំនួន ១០០វត្ត ។ ព្រះតេជ គុណក៏បានធ្វើការកោតសរសើរ នូវសម្បត្តិវប្បធម៌ អរីយធម៌ ប្រពៃណី ទំនៀមទំលាប់ សំខាន់មានវប្បធម៌ដ៏សម្បូរ បែប ដែលមានប្រាង្គប្រាសាទដ៏ល្បីល្បាយ ដែលជាសម្បត្តិបេតិកភណ្ឌ របស់មនុស្សជាតិ ។ ព្រះអង្គក៏បានក៏បានសម្លែងនូវក្តីស្ញប់ស្ញែងចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យពិតជាអច្ឆរិយៈវត្ថុគ្មានពីរលើលោកប្រៀបបាននឹងសំណង់ស្ថាបត្យកម្មទេពនិម្មិតមិនអាចកាត់ថ្លៃបាន នៃដួងព្រលឹងជាតិកម្ពុជាហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ។ម្យ៉ាងទៀតដំណើរទស្សនកិច្ចជាផ្លូវការនៅលើទឹកដីខេត្តសៀមរាប ក្នុងគោលបំណងសិក្សាស្វែងយល់ ផ្លាស់ប្តូរនូវបទពិសោធន៍ លើវិស័យសាសនា នីកាយព្រះពុទ្ធSOTO ZEN ជប៉ុន និង សាសនាព្រះពុទ្ធនៅកម្ពុជា ដែលមានគោលដៅតែមួយ ក្នុងការអប់រំមនុស្សតាមផ្លូវព្រះធម៌។ព្រះអង្គក៏បានទទួលយកសំណូមពរ របស់គណៈអភិបាលខេត្តយកទៅធ្វើការពិចារណាផងដែរ ។
នៅរាត្រីថ្ងៃនោះដែរក៏មានរៀបចំលៀងសាយភោជន៍នៅសណ្ឋាគារបុរីអង្គរលុះព្រឹកថ្ងៃទី២០ខែសីហា ឆ្នាំ២០១៦គណៈប្រតិភូសង្ឃជប៉ុន បាននិមន្តទៅទស្សនានៅតាមទីវត្តអារាមមួយចំនួននៅក្នុងក្រុងសៀមរាប ។ លុះនៅវេលាម៉ោង១៦គណៈប្រតិភូសង្ឃបានយាននិមន្តនិវត្តតាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ បាងកកអ៊ែឡាញចេញពីអាកាសយានដ្ឋានសៀមរាប ឆ្ពោះទៅទីក្រុងបាងកកប្រកបដោយសុវត្ថិភាពខ្ពស់ ៕