​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត បង្ក្រាប​រថយន្ត​យី​ឌុប បង្កប់​ឈើ​នៅក្នុង​ដែន​ជុំរក​

0

ឧត្តរមានជ័យ៖ លោកគួនរ៉ានី មន្ត្រីខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសស្នងការ បង្ក្រាបបានរថយន្តម៉កយីឌុប អត់ស្លាកលេខ បង្កប់ឈើលេខ២ជាច្រើនម៉ែត្រគូប។
រថយន្តបង្កប់ឈើខាងលើត្រូវបានសមត្ថកិច្ចបង្ក្រាប បាននៅវេលាទាបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងតំបន់បរិស្ថានគូលែនព្រហ្មទេពក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ច បានអោយដឹងថា ម្ចាស់រថយន្តនិងជាឈ្មួញរកសុីនៅក្នុងតំបន់បរិស្ថាន ដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ឌួង វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។IMG_4392 IMG_4394
រថយន្តដឹកឈើខាងលើកំពុងតែត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ដោយសមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ព្រមទទួលធ្វើការផាកពិន័យ អន្តរ:កាលដើម្បីប្រមូលថវិកាចូលរដ្ឋស្របច្បាប់៕