លោកជំទាវ​ម៉ែន​សំអន​ជំរុញ​អោយ​ពលរដ្ឋ​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោតអោយ​បាន​គ្រប់គ្នា

0

៖នុតនាង៖លោកជំទាវម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភានិងព្រឹទ្ធសភានិងអធិការកិច្ចបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀងត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នាចាប់ពីថ្ងៃទី១កញ្ញាឆ្នាំ២០១៦ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនិងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ខាងមុខនេះ។ការលើកឡើងបែបនេះក្នុងឪកាសដែលលោកជំទាវអញ្ជើញចូលរួមក្នុងពិធីសម្ភោធឆ្លងកុដិថ្មីនិងដងទង់មួយគូរស្ថិតនៅវត្តពោធិរាជឃុំពោធិរាជស្រុកស្វាយជ្រំនៅព្រឹកថ្ងៃទី២០សីហាឆ្នាំ២០១៦ដែលចំណាយថវិការសរុបអស់៤៤៣៥២ដុល្លានិង៤៤៧៤០០០រៀលដែលជាថវិការរបស់សប្បុរសជនក្នុងនិងក្រៅប្រទេស។លោក ជំទាវឧបនាយករដ្ឋមន្ត្រីម៉ែនសំអនបានលើកឡើងទៀតថា៧មករាឆ្នាំ១៩៧៩ជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជាធ្វើអោយព្រះពុទ្ធសាសនាកើតឡើងវិញនិងធ្វើអោយភាពថ្លៃថ្នូរក្នុងឋានៈជាមនុស្សកើតមានឡើងវិញផងដែរព្រមទាំងមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ថ្កុំថ្កើនរុងរឿងដូចសព្វថ្ងៃហើយក៏ធ្វើអោយប្រទេសជាតិមានឋានៈស្មើរមុខ ស្មើរមាត់ ស្មើរសិទ្ធលើឆាកអន្តរជាតិ។លោក ជំទាវម៉ែនសំអនបានបន្តថាសម្តេចតេជោហ៊ុនសែនបានដាក់ចុះនូវនយោបាយឈ្នះៗនាដើមឆ្នាំ១៩៩៩សម្រេចបានយ៉ាងជោគជ័យគួរជាទីមោទនៈនូវសន្តិភាវូបនីកម្មប្រទេសជាតិទាំងមូលនិងជោគជ័យក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចបានធ្វើអោយជីវភាពប្រជាជនកម្ពុជាផ្លាស់ប្តូរពីឋានៈប្រទេសក្រីក្រទៅជាប្រទេសមានជីវភាពមធ្យមហើយត្រូវបានស្ថាបន័អន្តរជាតិធំៗពិនិត្យវាយតំលៃផ្តល់ពានរង្វាន់ជូនសម្តេចតេជោជាបន្តបន្ទាប់។នៅក្នុងឱកាសនោះផងដែរលោកជំទាវម៉ែនសំអនបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ខិតខំអនុវត្តន៍អោយកាន់តែល្អថែមទៀតនូវសេវាសាធារណៈគ្រប់ប្រភេទនិងគោលនយោបាយភូមិឃុំមានសុវិត្ថភាពទាំង៩ចំណុចផងដែរ។សូមបញ្ជាក់ថាបច្ច័យក្នុងពិធីបុណនេះបានចំនួន៨លានរៀល៕photo_2016-09-19_18-35-24 photo_2016-09-19_18-35-30 photo_2016-09-19_18-35-34 photo_2016-09-19_18-35-21 photo_2016-09-19_18-35-17 photo_2016-09-19_18-35-09 photo_2016-09-19_18-35-05