​ប៉ូលីស​ចរាចរ​ណ៏​ធ្វើការ​អប់រំ​បន្ថែម​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរ​ណ៏​

0

 

ស្ទឹងត្រែង៖នៅក្នុងការពិនិត្យច្បាប់ចរាចរណ៏នៅ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងក្រុងស្ទឹងត្រែងប៉ូលីសបានចុះធ្វើការអប់រំប្រជាពលរដ្ឋឲ្យនាំគ្នា គោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ម៉ូតូត្រូវមានកញ្ចក់ មា ន ស្លាកលេខ ចំណែកអ្នកប្រើប្រាស់គោយន្ត ត្រូវបំពាក់ចំណាំងផ្លាត អ្នកបើកបរ ម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីប ង្ការគ្រោះថ្នាក់ចរាចរណ៏កុំឲ្យកើតឡើង ។
លោកធឹង ប៊ុនលឿនមន្ត្រីរត្រួតពិនិតច្បាប់ចរាចរណ៏បានធ្វើការអប់រំផ្ទាល់ដល់ប្រជាពលរដ្ឋ មួយចំនួនដែលនៅប្រើប្រាស់ទោចក្រយានយន្ត មិនគ្រប់សក្ខណៈបច្ចេកទេស ដូចជាអត់កញ្ចក់ អត់ហ្វាំងអត់ភ្លើងចង្កៀងជាដើម។ល។
លោកថាកន្លងមក ការបង្កគ្រោះថ្នាក់កន្លងមកកើតឡើងពីកត្តានេះជាច្រើនដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរនិងទៅដល់អ្នកដ៏ទៃ និងខ្លះទៀត ខូចខាត ទ្រព្យសម្បតិ្តឬពិការភាពក៏មាន ។
លោកស្នើឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់សូមឲ្យចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នាជាពិសេសបើកបរពាក់មួកសុវត្ថិភាព ទៅតាមល្បឿនកំណត់ហើយពេលស្រវឹងកុំបើកបរនិងត្រូវចេះអព្យាស្រ័យឲ្យគ្នាទៅវិញទៅមកក្នុងពេលបើកបរ។
លោក គង់ រតនា ប្រធានការិយាល័យ ប៉ូលិសចរាចរណ៏ផ្លូវគោក បានបញ្ចាក់ថា៖ ការគ្រោះថ្នាក់ចរាចរណ៍ខ្លះថ្វីត្បិតតែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតមនុស្សតែក៏វាធ្វើឲ្យខូចខាត់ទ្រព្យសម្បត្តិ ដូចជារថយន្ត ម៉ូតូ កង់ជាដើមដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ នាំគ្នាភ្ញាក់រលឹកឡើងគឺរួមគ្នា និងនាំគ្នាគោរពច្បាប់ចរាចរណ៏ ឲ្យបានគ្រប់ៗគ្នា ក្នុងពេលបើកបរ ។
លោកចិត្ត.សុខារស់នៅភូមិ. ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់បានទទួលស្គាល់ថា៖បច្ចប្បន្ននេះសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនបានគោរពត្រឹមត្រូវទៅតាមច្បាប់ ហើយមួយចំនួនទៀតនោះគឺមិនទាន់បានគោរពនៅឡើង ដោយពួកគាត់សំអាងថា៖គាត់រស់នៅតាមទីជនបទ។19Pl_20.08 19_20.06 _20.11
លោកអះអាងថា៖នេះជាការមើលបណ្តាំគ្នាទៅវិញ ប្រសិនបើយើងគោរពច្បាប់បានទាំងអស់គ្នានោះសង្គមយើងនិងមានសណ្តាប់ធ្នាប់ល្អ ហើយក៏ជាគំរូសំរាប់កូនចៅយើងផងដែរ។
សូមបញ្ជាក់ថា៖គ្រោះថ្នាក់ចរាចរណ៏នៅខេត្តស្ទឹងត្រែងក្នុងឆមាសទី១ឆ្នាំ២០១៦នេះកើតឡើងចំនួន៤២លើកកើនលើសឆ្នាំ២០១៥ចំនួន៦លើកក្នុងរយៈពេលដូចគ្នានិងធ្វើឲ្យស្លាប់មនុស្ស២១នាក់របួសធ្ងន់៣៦នាក់ស្រាល់២៣នាក់ខូចខាតម៉ូតូ២៣គ្រឿងរថយន្ត១១គ្រឿង៕