ឯកឧត្ដម ព្រហ្ម មរ​ណះ​ប្រគល់ជូន​កៅអី​ជ័រ​២២០​គ្រឿង​បំពង​សំលេង​១​កំ​ភ្លេ​ជូន​ម​ណ្ឌុ​ល​យោ​ធិ​ពិការ​តេ​ជោ​ភ្នំ​ឆ័​ត្រ​

0

ដោយ: ឃិន គន្ធា

បន្ទាយមានជ័យ:កៅអីជ័រ ២២០ គ្រឿងបំពងសំលេង១កំភ្លេ ត្រូវបានឯកឧត្ដម ព្រហ្ម មរណះ បញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការជួរមុខប្រចាំទិស ពាយ័ព្យ ប្រធានមជ្ឈមណ្ឌុលអភិវឌ្ឍន៍ យោធិនពិការភ្នំឆ័ត្រ ប្រគល់ជូនមជ្ឈមណ្ឌុលអភិវឌ្ឍន៍ យោធិនពិការភ្នំឆ័ត្រ៣១៧photo_2016-08-21_17-13-25 នាចុងសប្ដាហ៍ថ្ងៃទី២០ សីហា ឆ្នាំ២០១៦។លោកឧត្តមសេនីយ៍ទោ ទុយ ប៊ុនលី នាយកមណ្ឌល៣១៧តេជោភ្នំឆ័ត្របានអោយដឹងថា ចាប់តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦មណ្ឌលបានទទួលបងប្អូនជនពិការអោយមករស់នៅចំនួន៤៣៤គ្រួសារ លើផ្ទៃដី១០០០ ហិចតាទាំងដីលំនៅដ្ឋាន និងដីធ្វើស្រែចំការ។ហើយដើម្បីផ្តល់នូវចំណេះដឹងដល់កូនចៅបងប្អូនយោធិនមណ្ឌលបានស្ថាបនាសាលារៀនមួយខ្នងមាន៦បន្ទប់ដោយចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ទី៦មានគ្រូ៤នាក់និងមានសិស្សចូលរៀនចំនួន២១០នាក់ស្រី៨៩នាក់ និងមណ្ឌុលសុខភាព១ខ្នង បំពាក់សំភារះបច្ចេកទេស។លោកឧត្តមសេនីយ៍ទោ ទុយ ប៊ុនលី បន្តថា: អំណោយដែលត្រូវប្រគល់ជូនមណ្ឌល់ ៣១៧ តេជោភ្នំឆ័ត្តនាពេលនេះចំពេលមណ្ឌុលត្រូវការចាំបាច់ មានឯកឧត្ដម ព្រហ្ម មរណះ បញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការជួរមុខប្រចាំទិស ពាយ័ព្យ ប្រគល់ជូន មជ្ឈមណ្ឌុលអភិវឌ្ឍន៍ យោធិនពិការភ្នំឆ័ត្រ កៅអីជ័រ១០០ លោកវរ:សេនីយ៍ នុត ឌីណា កៅអីជ័រ ១២០ លោក មៃ វីរះ ហាងមៃ វីរះជួសជល់នៅផ្លូវលេខ៥៦aក្រុងសិរីសោភ័ណ មេក្រូ១កំភ្លេ អំភ្លី១ អាគុយ១ មេកហរូហ្វូន២ ឌីវីឌី១។
ឯកឧត្ដម ព្រហ្ម មរណះ បញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការជួរមុខប្រចាំទិស ពាយ័ព្យ ប្រធាន មជ្ឈមណ្ឌុលអភិវឌ្ឍន៍ យោធិនពិការភ្នំឆ័ត្រ :បានពាំនាំការសួសុខទុក្ខ កងកម្លាំងទាំងបី ពិសេស យោធិនពិការនិងគ្រួសារ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលបានបង្កើតមណ្ឌុលយោធិនពិការ និងបែងចែកដីធ្លីសម្រាប់ ដាំដុះអាស្រ័យផល បង្កើនជីវភាព។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សំណូមពរដល់ យោធិនពិការនិងគ្រួសារ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំសុវត្តិភាព គោរពច្បាប់ចរាចរណ៍ ទប់ការធ្វើបដិវត្តពណ៏ ពិសេសចូលរួមបោះឆ្នោតគាំទ្រគណបក្សនិងគាំទ្រសម្ដេចតេជានាយករដ្ឋមន្ត្រីគ្រប់អណត្តិ៕

photo_2016-08-21_17-13-20 photo_2016-08-21_17-13-04 photo_2016-08-21_17-13-13 photo_2016-08-21_17-12-59