ការតវ៉ា​របស់​ក្រុមកម្មករ​ក្រុមហ៊ុនផលិតស្រាបៀរ​អង្គរ​ដើម្បី​ទទួល​លោក លឹម រ​ត្ន័​ចូលធ្វើការ​វិញ​ត្រូវបាន​ក្រុមហ៊ុន​បដិសេធ​បើ​ទោះ​ណា​មានការ​ផ្សះផ្សា​ពី​មន្ទីរ​ការងារ​ក៍ដោយ​

0

ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនផលិតស្រាបៀរអង្គរខេត្តព្រះសីហនុនៅតែបដិសេដ្ឋមិនទទួលយក លោក លឹម រត្ន័ ឲ្យចូលធ្វើការវិញឡើយ បើទោះជាមានការជួបសម្របសម្រួលគ្នា រវាង ភាគីកម្មករ,ភាគីក្រុមហ៊ននិងស្ថបន័មន្ទីរការងារខេត្ត កាលពីថ្ងៃទី20/8/3016កន្លងទៅនេះ។photo_2016-08-21_17-35-16

គួររំលឹកថានៅព្រឹកថ្ងៃទី២០សីហានេះក្រុមបុគ្គលិកបម្រើការនៅក្នុងរោងចក្រស្រាបៀរអង្គរប្រមាណ១០០នាក់នាំគ្នាធ្វើកូដកម្មតវ៉ានៅមុខរោងចក្រផលិតស្រាបៀរអង្គរស្ថិតនៅតំបន់ឃ្លាំងលើក្នុងភូមិ3សង្កាត់លេខ1ក្រុងខេត្តព្រះសីហនុ។មូលហេតុនៃការធ្វើកូដកម្មតវ៉ានេះក្រុមកម្មករលើកឡើងថាដោយសារ តែភាគីខាងរោងចក្របញ្ឈប់ប្រធានគ្រប់គ្រងឃ្លាំងជនជាតិខ្មែរម្នាក់ឈ្មោះលឹម រត្ន័ ពីការងារដោយគ្មានមូលហេតុសមរម្យ។ក្រុមកម្មករបញ្ជាក់ថាគោលបំណងសំខាន់ដែលពួកគេលើកគ្នាតវ៉ានេះគឺដើម្បី៖
1.សុំឲ្យរោងចក្រទទួល លោក លឹម រត្ន័ ចូលធ្វើការវិញ។ព្រោះកម្មករអះអាងថា លោក លឹម រត្ន័ ជាមនុស្សល្អ ចេះគិតគូដល់សុខទុក្ខកម្មករ។
2.ស្នើសុំឲ្យដកលោក YK Vong (ជនបរទេស) ចេញពីការងារ។
កម្មករលើកឡើងថា លោក YK Vong ជាអ្នកគ្រប់គ្រងឃ្លាំង ដែលមានចរិតច្រឡោត ឆេវឆាវ ដាក់កម្មករ មិនគោរពសិទ្ធិកម្មករ ហើយចាស់ធ្វើការភ្លេចមុខភ្លេចក្រោយ។
3.ស្នើសុំបញ្ឈប់ការរើសអើងសហជីព។គួរបញ្ចាក់ថាខណៈមានការតវ៉ានេះភាគីទាំងពីរក៍បានធ្វើការផ្សះផ្សាគ្នាភ្លាមៗនោះដែរដោយមានការចូលរួមផ្សះផ្សាពីមន្ទីរការងារខេត្តព្រះសីហនុ។ជាលទ្ធផលខាងភាគីក្រុមហ៊ុនផលិតស្រាបៀរអង្គរនៅតែរក្សាជំហរមិនទទួលយក លោក លឹម រត្ន័ឲ្យចូលធ្វើការវិញឡើយ។មូលហេតុដែលមិនអាចទទួលយក លោក លឹម រត្ន័ ឲ្យចូលធ្វើការវិញនេះគឺក្រុមហ៊ុនអះអាងថា លោក លឹម រត្ន័ បានទទួលការសូកប៉ាន់ពីអតិថិជន(អ្នកផ្គត់ផ្គង់សំបកដប)។ចំណែកឯលោក YK VONG ក្រុមហ៊ុនមិនអាចបញ្ឈប់គាត់បានឡើយ។ព្រោះ លោក VONG ក្រុមហ៊ុនអះអាងថា គាត់មានសមត្ថភាពគ្រប់គ្រាន់ និងស្មោះត្រង់ ម្យ៉ាងទៀតការបញ្ឈប់គឺជាឆន្ទានុសិទ្ធរបស់ក្រុមហ៊ុន។ដោយឡែកការស្នើសុំឲ្យក្រុមហ៊ុនផ្តល់អាហារដល់កម្មករនិយោជិតគ្រប់វេណធ្វើការនោះខាងក្រុមហ៊ុនមិនអាចទទួលយកបានទេប៉ុន្តែក្រុមហ៊ុននឹងផ្តល់អាហារចំពោះការធ្វើការថែមម៉ោង។ក៍ប៉ុន្តែយ៉ាងណា លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ ប្រាប់ថា ពេលនេះភាគីទាំងពីរនៅតែមិនអាចផ្សះផ្សាគ្នាបានទេ។ពេលនេះមន្ទីរនឹងធ្វើរបាយការណ៍និងកំណត់ហេតុជូនទៅក្រសួងដើម្បីឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តដោះស្រាយតាមនិតិវិធីច្បាប់។តែយ៉ាងណា លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារស្នើឲ្យភាគីទាំងពីរអត់ធ្មត់ក្នុងការរកវិធីដោះស្រាយ៕

Image1 photo_2016-08-21_17-35-18 photo_2016-08-21_17-35-21 photo_2016-08-21_17-35-06 photo_2016-08-21_17-35-10 photo_2016-08-21_17-35-14