កំពត៖ នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទី នាអធិការដ្ឋាននគរបាលស្រុក បានប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ប្រតិភូអមដំណើរ ព្រមទាំងមានវត្តមានលោកអភិបាលស្រុកជុំគីរី លោកអធិការស្រុក លោកមេបញ្ជាការកងរាជអាហត្ថស្រុក និងលោកមេបញ្ជាការប្រតិបត្តិការសឹករងស្រុក សរុបមានចំនួន ១១៥រូប ។ ក្នុងពិធីនេះ បានប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែងជូនមន្ត្រីនគរបាលស្រុកជុំគីរីចំនួន ១៤នាក់ ក្នុងនោះក៏មានការផ្លាស់ប្តូរផ្ទេរសម្រួលភារកិច្ចអធិការស្រុកជុំគីរី ដោយតែងតាំងលោកវរសេនីយ៍ទោ ព្រហ្ម វាសនាជាអធិការស្រុកជុំគីរីថ្មី និងបំពាក់ឋានន្តរសក្តិចំនួន ០២នាក់ រួមមាន ៖- ថ្នាក់អនុសេនីយ៍ទោចំនួន ០១នាក់ និងថ្នាក់អនុសេនីយ៍ត្រីចំនួន ០១នាក់ ៕