ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងប្រមាណ២២,៥០នាទីយប់ថ្ងៃទី២២ខែសីហាឆ្នាំ២០១៦នេះ កម្លាំងអធិការនគរបាលក្រុងព្រះសីហនុ រួមជាមួយប៉ុស្តិរដ្ធបាលសង្កាត់លេខ៣ សហការជាមួយកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បើកការស៊ើបអង្កេត ចាប់មុខសញ្ញាលក់ចែកចាយថ្នាំញៀន១ករណី នៅតំបន់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពេលដែលមុខសញ្ញាកំពុងលក់ថ្នាំញៀន ជាក់ស្តែងតែម្តង ការចាប់ឆែកឆេររកឃើញថ្នាំញៀនចំនួនចំនួន២២កញ្ចប់តូចៗនិងដកហូតម៉ូតូមួយគ្រឿង។មុខសញ្ញាជនសង្ស័យមានឈ្មោះ ជឿន ផល្លា អាយុ៣៩ឆ្នាំ មានទីលំនៅក្រុមទី១ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ តំបន់ខាងកើតរ៉ារទេះភ្លើង មុខរបររត់ម៉ូតូឌុប។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនោះរូបគេបានទិញមកពីភ្នំពេញ យកមកលក់ឲ្យពួកតៃកុងឡានដឹកកុងតឺន័រ។ហើយរូបគេបានប្រកបរបរនេះ អស់រយៈពេល៥ ,៦ខែមកហើយ។បច្ចុប្បន្នកំលាំងស្នងការដ្ឋានខេត្តបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកាត់ទោសតាមច្បាប់។ជាការកត់សំគាល់រយះកាលនេះរាល់យប់សមត្ថកិច្ចខេត្តព្រះសីហនុចុះឆែកករណីគ្រឿងញៀននេះយ៉ាងក្តៅគគុក។ជាលទ្ធផលឃើញថាចាប់បង្ក្រាប់បានរាល់យប់តែម្តង។ពលរដ្ឋក្រុងព្រះសីហនុ សំដែងការកោតសរសើរចំពោះសកម្មភាពចុះបង្ក្រាបក្រុមចែកចាយ ជួញដូរគ្រឿងញៀនរបស់កំលាំងនគរបាលខេត្តព្រះសីហនុជាខ្លាំង។ពួកគាត់សំនូមពរឲ្យសមត្ថកិច្ចចុះបង្ក្រាបករណីគ្រឿងញៀននេះឲ្យបានដូចភ្លៀងរលឹម៕