ខេត្តមណ្ឌលគិរី បើក​ការប្រលង​ទុតិយភូមិ ដែល​ក្នុងឆ្នាំនេះ​មាន​បេក្ខជន​ចំនួន​២៦៣​នាក់ ច្រើនជាង​ឆ្នាំមុន​

0

ដោយ៖ ពលៈ

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ នៅក្នុងខេត្តមណ្ឌលគិរី បានបើកការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលដំណើរការទៅយ៉ាងរលូន ដូចការគ្រោងទុករបស់ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងគូបផ្សំនឹងអាកាសធាតុព្រឹកនេះមេឃស្រឡះល្អ ធ្វើអោយការphoto_2016-08-23_15-50-50ប្រលងនេះ មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយដំណើរការប្រលងនេះ ក៏មានវត្តមាន លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញចូលរួមកាត់បើកវិញ្ញាសារ និងផ្ដល់កម្លាំងចិត្តដល់បេក្ខជន ប្រលងផងដែរ ។បើសង្កេតមើលទៅឃើញថា ការរៀបចំប្រលងនេះ ដោយអនុវត្តតាមការណែនាំរបស់ក្រសួង មានភាពតឹងរឹង ដោយមានការត្រួតពិនិត្យត្រឹមត្រូវ មិនឲ្យបេក្ខជនចូលប្រលងអាចមានឱកាសយកសំភារៈផ្សេងៗ ដូចជាទូរស័ព្ទដៃ មាស៊ីនគិតលេខ ឬព្រីយ៉ុង ចូលក្នុងបន្ទប់ប្រលងបានឡើយ ពោលគឺបេក្ខជនទាំងអស់ត្រូវប្រលងដោយសមត្ថភាពខ្លួនឯង ដែលជាការបង្ហាញនូវគុណភាពក្នុង ការប្រលងនេះប្រកបដោយយុត្តិធម៌ ។ចំណែកក្រុមអ្នកសង្កេតការណ៍នៅក្នុងការប្រលង ក្រៅពីគ្រូអនុរក្ស គឺមានដូចជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមនិស្សិតស្ម័គ្រចិត្ត និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ ។បើតាមការប្រាប់ឲ្យដឹងពីលោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរីថា ការប្រលងក្នុងឆ្នាំនេះ មានការរៀបចំមណ្ឌលប្រលងចំនួនពីរកន្លែង ស្ថិតក្នុងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី មានបន្ទប់ប្រលងចំនួន១២បន្ទប់ ក្នុងនោះមានបេក្ខជនមកពីក្រុងស្រុកទាំងប្រាំសរុបចំនួន២៦៣នាក់ ស្រី១០៥នាក់ មានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គមជាដើម ។លោកបានបន្តថា សម្រាប់ឆ្នាំមុននៅក្នុងខេត្តមណ្ឌលគិរី មានបេក្ខជនប្រលងសរុបចំនួន២១១នាក់ ស្រីចំនួន៩១នាក់ ហើយបេក្ខជនដែលប្រលងជាប់ចំនួន១៧០នាក់ ស្រីចំនួន៧៤នាក់ ស្មើនិង៨១% ហើយភាគរយនៃចំនួនបេក្ខជនដែលប្រលងជាប់នៅឆ្នាំមុន មានអាត្រាខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ដោយមានបេក្ខជនប្រលងជាប់និទ្ទេស C ចំនួន០៤នាក់ ។លោកបានបន្តទៀតថា ចំពោះឆ្នាំនេះលោកមិនដឹងថាមានបេក្ខជនប្រលងជាប់ប៉ុន្មាននាក់នោះទេ ហើយលោកក៏កំពុងទន្ទឹងរង់ចាំមើលលទ្ធផលនេះផងដែរ៕

photo_2016-08-23_15-50-55 photo_2016-08-23_15-50-53 photo_2016-08-23_15-50-47