ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ម្ចាស់​សំណង់​ទាំងអស់​មុន​សាងសង់​ត្រូវសុំ​ច្បាប់​និង​រក​អ្នកម៉ៅការ​ណា​ដែលមាន​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​ជៀសវាង​ខាតបង់​ដូច​ម្ចាស់​ ​អាគារ​ផ្ទះល្វែង​កំពស់​5​ជាន់​ក្បែរ​បរិវេណ​បូរី BS អូរ​១

0

ដោយ ខៀវ សាវ៉ុន

ខេត្តព្រះសីហនុ៖ អាគារផ្ទះល្វែងកំពស់5ជាន់មានទីតាំងក្នុងបូរី BS អូរ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងស្រុត ប្រេះ និងស្រុញសសរខាងក្នុង បច្ចុប្បន្ននេះម្ចាស់ផ្ទះល្វែងបានយល់ព្រមវាយចោលវិញហើយបន្ទាប់ពីមានការជួបប្រជុំពិភាក្សាជាមួយមន្ទីរជំនាញImage6ក្រោយកើតហេតុការណ៍ស្រុតនិងប្រេះកាលពីយប់ថ្ងៃទី១៨ ខែសាីហា ឆ្នាំ២០១៦ វេលាម៉ោង៩,០០កន្លងមកថ្មីៗនេះ ។មូលហេតុឈានដល់ការសម្រេចចិត្តវាយផ្ទះនេះចោលដូច្នេះគឺដើម្បីបញ្ចៀសគ្រោះថ្នាក់ព្រោះផ្ទះទាំងពីរល្វែងនេះអាចនឹងបាក់រលំបង្ករគ្រោះថ្នាក់ដល់អ្នកនៅជុំវិញនោះ។នេះយោងតាមការឲ្យដឹងពីប្រធានមន្ទីរ ដនសស ខេត្តព្រះសីហនុ។ពាក់ពន្ធ័នឹងវិស័យសំណង់នៅខេត្តព្រះសីហនុនេះដែរ ប្រភពខ្លះថា៖សំណង់នៅនៅខេត្តព្រះសីហនុមួយចំនួនសង់ដោយមិនមានច្បាប់ និងមិនមានការត្រួតពិនិត្យបច្ចេកទេសឲ្យបានត្រឹមត្រូវនៅឡើយទេ។
ព្រោះម្ចាស់សំណង់មួយចំនួនមិនទាន់បានចូលរួមសហការជាមួយអង្គភាពជំនាញឡើយ។អ្នកខ្លះចេះតែបន្តធ្វើតាមទំលាប់ ខ្លះធ្វើតាមការឲ្យយោបល់ពីជាង ខ្លះទៀតធ្វើដោយអាងឥទ្ធិពលផ្សេងៗទោះបីជាលើចំណីអូរក៍ហ៊ានសង់បំពានដែរ។Image5

ករណីនេះលោក នួន ប៉ុក,ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា៖វិស័យសំណង់នៅខេត្តព្រះសីហនុ បច្ចុប្បន្ន មានការរីកចំរើនខ្លាំងគួរឲ្យកត់សំគាល់។
ទោះជាយ៉ាងនេះក្តី លោក នួន ប៉ុក ទទួលស្គាល់ថាពិតជាមានសំណង់ខ្លះមិនទាន់បានគោរពតាមច្បាប់និង បទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវនៅឡើយទេ។
ករណីទាំងនេះវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់និងខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនបើសិនណាជាមានបញ្ហាអ្វីមួយកើតឡើងដូចជា ស្រុត ប្រេះ បាក់ឬរលំជាដើម, ដោយសារតែការខ្វះការត្រួតពិនិត្យផ្នែកបទដ្ឋានបច្ចេកទេសសំណង់។ជាក់ស្តែងដូចជាផ្ទះល្វែងកំពស់៥ជាន់នៅក្បែរបុរីBS អូរ១ សង្កាត់៤/ក្រុងព្រះសីហនុ ដែលរងការស្រុត ប្រេះ អាចរលំ កំពុងតែវាយចោលជាឧទាហរណ៍ស្រាប់។លោក នួន ប៉ុក ប្រធានមន្ទីរ ដនសស សំនូមពរដល់បងប្អូនជាម្ចាស់សំណង់ទាំងអស់ពេលសាងសង់សំណង់ត្រូវរត់រកច្បាប់សាងសង់ និងស្វែងរកក្រុមហ៊ុនឬអ្នកម៉ៅការសំណង់ណាដែលលិខិតអនុញ្ញាត្តអាជីវកម្មត្រឹមត្រូវ មានបច្ចេកទេសត្រឹមត្រូវដើម្បីជៀសវាងហានិភ័យជាយថាហេតុ ៕

Image2 Image3 Image4