រកឃើញ​ណែម​សាច់​ត្រី​មាន​សា​ធាតុ​បូ​រាក់​ដាក់លក់​តាមផ្លូវ​ជាតិ​លេខ​ប្រាំ​សង្កាត់​ទឹកថ្លា​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ:ណែមសាច់ត្រីប្រភេទវែងដែលផលិតនៅខេត្តបាត់ដំបងជាច្រើន ខ្សែរត្រូវបានសមត្តកិច្ចចម្រុះដឹកនាំដោយសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដកហូតនាថ្ងៃទី២៣សីហាឆ្នាំ២០១៦។photo_2016-08-23_19-59-56លោកដុំ វណ្ឌី មន្ទីរពាណិជ្ជកម្មខេត្ត នគរបាលសេដ្ឋិកច្ចខេត្តបន្ទាយមានជ័យនគរបាលសេដ្ឋិកច្ចក្រសួងចូលរួមក្នុងកាដកហូតនេះ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនិយាយប្រាប់ថា:ដោយអនុវត្តតាមតួនាទីភារកិច្ច ក្នុងក្របខណ្ឌ នៃកិច្ចការការពារ អ្នកប្រើប្រាស់ ទាំងលើទិដ្ឋភាព សុខភាព-សុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងធានាឲ្យការធ្វើពាណិជ្ជកម្ម ដំណើរការប្រកបដោយសមធម៍ កសាងទំនុបចិត្តពីអ្នកប្រើប្រាស់ហើយពិសេសដោយទទួលបានការណែនាំនឹងបទបញ្ជាពីលោក ម៉ក់ ពេជ្ជរិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលមន្ត្រីរបស់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យតែងតែចុះជាប់ជាប្រចាំក្នុងពិនិត្យនូវរាល់ការនាំចូលតាមច្រកនៃក្រុងប៉ោយប៉ែតនិងការតាំងលក់នៅលើទីផ្សារតាមស្រុកក្រុងទាំង៩ដើម្បីអប់រំផ្សព្វផ្សាយណែនាំដល់អ្នកលក់និងអ្នកប្រើប្រាស់មិនតែប៉ុណ្ណោះតែងរឹបអូសដកហូតរាល់ទំនិញទាំងឡាយណាដែលហួសកាលបរិច្ឆេទប្រើប្រាស់និងនឹងទំនិញហាមឃាត់យកមកកំទេចចោលដោយជៀសវាងបងប្អូនប្រជាពលរដ្ឋទិញយកទៅទទួលទាននាំអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។
លោក ស៊ាន ស៊ីណាត ប្រាប់ទៀតថា:បន្ទាប់ពីចុះណែនាំការតាំងលក់រាល់ទំនិញអោយមានសុវត្តិភាព ក្រុមការងារបានចុុះពិនិត្យនិងដកហូតណែមសាច់ត្រី ផលិតនៅខេត្តបាត់ដំបង ហើយមកចែកចាយលក់នៅគល់ស្ពានទឹកថ្លា តាមបណ្ដោយផ្លូវជាតិលេខប្រាំ ក្នុងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ព្រមទាំងណែនាំអោយអ្នកលក់ធ្វើកិច្ចសន្យានិងបញ្ឈប់ការដាក់តាំងលក់តទៅទៀត ៕

photo_2016-08-23_19-58-32 photo_2016-08-23_20-00-09 photo_2016-08-23_20-00-16 photo_2016-08-23_19-59-01 photo_2016-08-23_19-58-37 photo_2016-08-23_19-59-56