​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រោង​កែឆ្នៃ​ឈើ​ខុសច្បាប់​រឹបអូស​បាន​៥​គោយន្ត​កែឆ្នៃ​

0

ស្ទឹងត្រែង៖រោងកែឆ្នៃឈើខុសច្បាប់មួយកន្លែង នៅតាមបណ្តាយផ្លួវជាតិលេខ៩ ដែលហ៊ុំព័ទ្ធទៅដោយសង្ក័សី ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយនគរបានប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបនិងបានធ្វើការរឹបអូសឈើប្រភេទធ្នង់ដុំតូចៗ ចំនួនប្រមាណ៥គោយន្តកែឆ្នៃ។
រោងកែឆ្នៃឈើខុសច្បាប់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការចុះបង្ក្រាបកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០១៦ នៅចណុចជិតអូរចង្ហា តាមបណ្តាយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ឈើដែលសមត្ថកិច្ចបង្ក្រាបខាងលើជាប្រភេទឈើធ្នង់ដុំតូចៗ ដែលប្រជាពលរដ្ឋកាប់គាស់គល់ពីក្នុងដីសល់ពីគេកាប់ដើមធំ ហើយអាពុះជ្រៀក នៅក្នុងព្រៃក្នុងភូមិសាស្ត្រ ស្រុកថាឡាបរិវ៉ាត់ យកមកលក់ឱ្យថៅកែវៀតណាមម្នាក់ឈ្មោះធឿង ដែលបានមកជួលផ្ទះឈ្មោះរិទ្ធ ហៅក្រាក់ដាក់ម៉ាស៊ីនកែឆ្នៃនៅទីនោះ ដោយពុំមានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបតែម្តង។7c28dc6b-755c-4318-849e-47901d287ae8 14101886_1724476401150156_1336198843_n 14080905_1724476497816813_125127115_n
ពាក់ព័ន្ធនិងករណីបង្ក្រាបឈើខាងលើនេះ លោករី រស្មីនាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិលបានឱ្យដឹងដែរថាទីតាំងខាងលើលោកក៏ធ្លាប់បានចុះពិនិតមើលដែរ តែមិនមានសកម្មភាពអ្វីនោះទេ គេថានិងសុំច្បាប់ពីភូមិពីឃុំ ហើយលោកបានហាមថាមិនឱ្យធ្វើអ្វីផ្តេះផ្តាស់ទេ។ក្រោយមកត្រូវបានគេរាយការណ៍ថារោងកែឆ្នៃឈើនេះ បានលបលួចធ្វើសកម្មភាពដោយខុសច្បាប់ លោកក៏បានដឹកនាំកម្លាំងជំនាញសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការចុះបង្ក្រាបតែម្តង។
លោកនាយសង្កាត់បានបន្តថានៅក្នុងការបង្ក្រាបរោងកែឆ្នៃឈើខុសច្បាប់នេះ សមត្ថកិច្ចធ្វើកំណត់ហេតុ និងបានរឹបអូសឈើធ្នង់ជ្រៀកជាដុំតូចៗ ចំនួន៥គោយន្តកែឆ្នៃ ម៉ាស៊ីនជ្រៀកចំនួន២គ្រឿងផងដែរ។
ការបង្ក្រាបឈើនេះ មិនត្រូវបានឃាត់ខ្លួនអ្នកណាម្នាក់នោះទេគ្រាន់តែបានធ្វើការរឹបអូសឈើនិងម៉ាស៊ីនជ្រៀក ដឹកជញ្ជូនតាមគោយន្តកែឆ្នៃ មកកាន់ស្នាក់ការដ្ឋបាលព្រៃឈើ ថាឡាបរិវ៉ាត់ដើម្បីធ្វើការវាស់វែង រីឯចំនួនពិតប្រាកដគេមិនទាន់ដឹងនៅឡើយទេ។ក្រោយការវាស់វែងរួច ម្ចាស់ត្រូវចូលខ្លួនមកបង់ផាពិន័យទៅតាមច្បាប់រដ្ឋបាលព្រៃឈើ បើមិនចូលមកបង់ផាកពិន័យនិងត្រូវបញ្ចូនទៅកាន់តុលាការដើម្បីចាត់វិធាការតាមផ្លូវច្បាប់៕