​ខឹង​ឪពុក​អោយនៅ​ចាំផ្ទះ​ចិត្តខ្លាំង​ចងករ​សំលាប់ខ្លួន​បានសំរេច​

0

ខេត្តស្វាយរៀង៖យុវជនចិត្តស្លុយម្នាក់គ្រាន់តែពាក្យប៉ុន្មានម៉ាត់សោះថាអោយនៅចាំផ្ទះបានដាច់ចិត្តចងករសំលាប់ខ្លួនកាលពីវេលាម៉ោង១០និង៤២ព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០១៦ស្ថិតក្នុងភូមិទួលច្រេះឃុំពពែតស្រុកស្វាយទាបខេត្តស្វាយរៀង។សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថាយុវជនចិត្តស្លុយមានឈ្មោះ ចាន់ ពុទ្ធា អាយុ១៧ឆ្នាំមុខរបរកម្មករ សំណង់ រស់នៅភូមិទួលច្រេសឃំុ ពពែតស្រុកស្វាយទាប។ប្រភពបន្តថាក្រោយពីមានសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចបានចុះដល់កន្លែងកតហេតុដោយប្រទះឃើញ យុវជនខាងលើបានយកខ្សែជរ័ពណ៍ខ្មៅចងជាបទៅនិងរោងដាក់ម៉ាសុីនកិនស្រូវនៅខាងត្បូងផ្ទះចំងាយ10ម៉ែត្រ។តាមក្រុមគ្រួសារបានអោយដឹងថាមូលហេតុ: គឺគ្រាន់តែសុំឪពុកទៅភ្នំពេញ តែឪពុគមិនឲ្យទៅអោយនៅចាំផ្ទះដោយឪពុកទៅទិញគោជាមួយម្ដាយ។ក្រោយពីពិនិត្យសាកសពរួចក៏ប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕photo_2016-09-23_09-04-38 photo_2016-09-23_09-04-25 photo_2016-09-23_09-04-33 photo_2016-09-23_09-04-29