ខេត្តព្រះវិហារ¶ សម័យប្រទ្បងសញ្ញាបត្រទុតិយភូមិរឺសញ្ញាបត្របាក់ឌុប(BacII)ឆ្នាំនេះប្រព្រឹត្តទៅរយះពេល២ថ្ងៃចាប់ពីថ្ងៃទី២២ដល់២៣សីហា២០១៦សម្រាប់ខេត្តព្រះវិហារមានបេក្ខជនប្រុសស្រីដាក់ពាក្យប្រទ្បងសរុបចំនួនជាង១ពាន់នាក់ក្នុងនោះបេក្ខនារីចំនួនជាង៥រយនាក់រួមមានមណ្ឌលប្រទ្បង០២និងបន្ទប់ប្រទ្បងសរុប៤៨បន្ទប់។សម័យប្រទ្បងឆ្នាំនេះក៍ដូចជាឆ្នាំមុនគឺគណះកម្មការមេប្រយោគនិងអង្គភាពប្រឆាំងអំពើពុករលួយរួមទាំងឆ្មាំការពារសន្តិសុខប្រចាំមណ្ឌលប្រទ្បងមានការរឹតបន្តឹងបានល្អដដែលមិនអោយបេក្ខជនទាំងអស់លាក់ឯកសារប្រទ្បងតាមខ្លួនយកចូលទៅបើកមើលចម្លងតាមនោះទេ។លោកស្រីសាស្ត្រាចារ្យគឹមគន្ធារីប្រធានគ្រប់គ្រងមណ្ឌលប្រទ្បងសញ្ញាបត្រទុតិយភូមិបានអត្ថាធិប្បាយអោយដឹងនៅព្រឹកថ្ងៃទី២៣សីហានេះថាមណ្ឌលប្រទ្បងមានចំនួន០២គឺមណ្ឌលប្រទ្បងវិទ្យាល័យជាស៊ីមត្បែងមានជ័យមានចំនួន៣១បន្ទប់និងអនុវិទ្យាល័យហ៊ុនសែនត្បែងមានជ័យមានចំនួន១៧បន្ទប់។
លោកស្រីសាស្ត្រាចារ្យបន្តថាបេក្ខជនបានដាក់ពាក្យប្រទ្បងសរុបចំនួន១១៨៨នាក់ស្រី៥៩២នាក់ប៉ុន្តែមកប្រទ្បងយកសញ្ញាបត្រទុតិយភូមិជាក់ស្ដែងសរុបចំនួន១១៧៧នាក់ក្នុងនោះស្រីចំនួន៥៨៧នាក់។លោកស្រីថ្លែងអោយដឹងថាវិញ្ញាសារប្រទ្បងមានចំនួន០២គឺវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសង្គមសរុបចំនួន១៤មុខវិជ្ជាប្រទ្បងដោយចែកចេញជា០២មណ្ឌលប្រទ្បងផ្សេងពីគ្នាហើយថ្ងៃនេះជាថ្ងៃទីពីរឈានទៅបញ្ចប់សម័យប្រទ្បងផងដែរ។
លោកស្រីបញ្ជាក់ថាសមាសភាពគណះកម្មាការត្រួតពិនិត្យសម័យប្រទ្បងរួមមានអង្គភាពប្រឆាំងអំពើពុករលួយដែលមានក្រុមយុវជនស្ម័គ្រចិត្តមន្ត្រីមេប្រយោគដែលមានគ្រូបង្រៀនមកពីវិទ្យាល័យទាំង០៩នៅទូទាំងខេត្តព្រះវិហារនិងសមាសភាពមន្ត្រីមកពីមន្ទីរអប់រំយុវជននិងកីទ្បាខេត្តព្រះវិហាររួមទាំងមន្ត្រីនគរបាលខេត្តផងដែរញ៉ាំងអោយសម័យប្រទ្បងមានភាពរលូននិងសន្តិសុខល្អ។ នគរបាលក្រុងព្រះវិហារបានអោយដឹងថារយះពេលប្រទ្បងទាំង២ថ្ងៃនេះមិនមានបាតុភាពអ្វីកើតទ្បើងនោះទេគឺមានការរឹតបន្តឹងឆែកឆេរគ្រប់បេក្ខជនប្រទ្បងទាំងអស់ហើយការប្រទ្បងប្រព្រឹត្តទៅមានសភាពស្ងប់ស្ងាត់ល្អ។កម្លាំងនគរបាលក្រុងខេត្តសរុបចំនួន២៥នាក់បានដាក់ពង្រាយឃ្លាំមើលនិងការពាសន្តិសុខខាងក្រៅមណ្ឌលប្រទ្បងយ៉ាងតឹងរ៉ឹងផងដែរ៕