​រថយន្ត​នីសា​ន់​ដឹក​ត្រី​លើស​តោន​ផ្ទុះ​កង់​ក្រោយ​ក្រឡាប់​ច្រើន​ត្រឡប់​របួស​ ​ធ្ងន់​និង​ស្រាល​៤​នាក់​ចាក់​ត្រី​ចោល​ពេញ​ថ្នល់​

0

ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាច
រណ៍មួយ ដោយឡាននីសាន់ដឹកត្រីលើសចំណុះបានផ្ទុះកង់ក្រោយក្រឡាប់៥ទៅ៦ត្រឡប់
ធ្វើអោយមនុស្សជិះក្នុងកាប៊ីនរថយន្ត៦នាក់ បានរងរបួសធ្ងន់និងស្រាល៤នាក់ ចំណែកត្រី
បានចាក់ចផលពេញផ្លូវជាតិ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ច
ន្លោះគីឡូម៉ែត្រលេខ១០៤ និង១០៥ ក្នុងភូមិឈើនាគ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។
សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុបានងោយដឹងថា៖ រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនេនេះម៉ាកនីសាន់ព្រីនធ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2- AF 5098 បើកបរដោយ ឈ្មោះ ពង់ អាយុ២៦ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ មុខរបររត់តាក់ស៊ី
ដឹកត្រីពីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ទៅលក់នៅក្នុងក្រុងភ្នំពេញ។
មុពេលកើតហេតុគេបានមាន់និងដឹកត្រីប្រមាណជាង២តោន លើសចំណុះរថយន្តពីឃុំឆ្នុកទ្រូទៅលក់នៅក្នុងក្រុងភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុជាផ្លូវកោង ក៏បានផ្ទុះបែងកង់ក្រោយខាងឆ្វេង ធ្វើអោយរថយន្តក្រឡាប់៥ទៅ៦ត្រឡប់ចាក់ត្រីនិងមាន់ចោល
ពេញផ្លូវជាតិប្រមាណជាង២០ម៉ែត្រ និងធ្វើអោយមនុស្សប្រុសស្រើ៤នាក់ក្នុងចំណោម៦នាក់ជិះនៅក្នុងកាប៊ីរថយន្តរងរបួសធ្ងន់ស្រាល។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះទាំង៤នាក់ត្រូវបានគេដឹកមកសង្គ្រោះព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។DSC00092 DSC05466 DSC05474 DSC05476 DSC00085
នៅក្នុងមន្ទីរពេទ្យខេត្តក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា៖ ជនរងគ្រោះទី១ឈ្មោះ សៅ សារ៉ាំ អាយុ២៦ឆ្នាំ របួសស្រាល ២.ឈ្មោះ ឈន គ្រីម អាយុ២៥ឆ្នាំ គេទាំង២នាក់ រស់នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌ ៣.ឈ្មោះ ផូ សុជាតិ ហៅចូច អាយុ១៦ឆ្នាំ
រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំងរបួសធ្ងន់ គ្រូពេទ្យនិងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យក្រុងភ្នំពេញ និង៤ឈ្មោះ ផូ សុផា អាយុ៣០ឆ្នាំ រស់នៅភូមិពន្លៃ ស្រុកបរិបូណ៌ របួ សស្រាល។
ករណីគ្រោះថ្នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចនិយាយថា៖ បណ្តាលមកពីម្ចាស់រថយន្តដឹកត្រីលើសចំណុះរថយន្ត ហើយសំបកកង់រថយន្តខាងក្រោយអន់ទៀតផង ទើបផ្ទុះកង់ក្រោយនោះក្រឡាប់ជាច្រើនត្រឡប់ បង្កគ្រោះថ្នាក់បែបនេះ៕