​លោក​សៀង ណាំ បាន​ចូលរួម រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព ដែល​បាន​លង់ទឹក ស្លាប់​៣​នាក់​បងប្អូន នៅ​ស្រុក​ពួក​

0

សៀមរាប នៅរសៀលថ្ងៃទី ២២ខែសីហា ឆ្នាំ២០១៦នេះ លោកសៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប មកពីគណៈបក្ស ប្រជាជន កម្ពុជា និងក្រុមការងារ បានទៅចូលរួម បុណ្យ សពក្មួយៗ៣នាក់ ដែលជាបងប្អូនបង្កើតនិងគ្នា ដែលបានលង់ទឹកប្រឡាយ ស្លាប់កាលពីម្សិលមិញ នៅឃុំសរសស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ ជាមួយសណ្តានចិត្ត ចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ ជាមួយឪពុកម្តាយ និងគ្រុមគ្រួសារសព ឯកឧត្តម សៀង ណាំ និងក្រុមការងារ បានចូលបច្ចួ័យ ចំនួន១០០០$ ។ភាពភ្ញាក់ផ្អើល និងសោកសៅមួយនេះ បានកើតឡើង ចំពោះក្មេងប្រុសស្រី ចំនួន៥នាក់ដែលនាំគ្នា មកហែលទឹកលេងនៅទំនប់ចាស់ ដែលមានជម្រៅ៤ម៉ែត្រកន្លះ បណ្ដាលឲ្យលង់ទឹកស្លាប់៣នាក់ និងជួយសង្គ្រោះ ទាន់ពេល ២នាក់។ ករណីនេះ កើតឡើង កាលពីវេលាម៉ោង ១៦និង៣០នាទី ល្ងាច ថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុច ប្រឡាយ ទំនប់ចាស់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ លោកវរសេនីយ៍ត្រីទេព ពុំសែន អធិការនគរបាលស្រុកពួក ដែលបានចុះទៅដល់កន្លែង កើតហេតុបានឲ្យដឹងថា ទំនប់ចាស់នេះ គឺពលរដ្ឋបាននាំគ្នា មកហែលទឹកលេង ដោយឃើញមានទឹកច្រើនហើយក្នុងនោះ ជនរងគ្រោះទាំង៥នាក់ ខាងលើនេះ ក៏បាននាំគ្នាមកលេងទឹក នៅទីនេះដែរ។ ប៉ុន្តែដោយមានការ ធ្វេសប្រហែសក៏មាន ហេតុការណ៍ ដ៏សោកសៅនេះ កើតឡើងតែម្ដង។ លោកបន្តថា ៖ ជនរងគ្រោះទាំង៥នាក់ ខាងលើនេះ មានឈ្មោះ ៖ ទី១-ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ (ជួយសង្គ្រោះបាន)។ ទី២-ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ (ស្លាប់)។14034687_291254044564649_232941726013133317_n 14100525_291253714564682_5155004936299290662_n 14054961_291253927897994_7589983073983411629_n ទី៣-ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី (ស្លាប់)។ ទី៤-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ៥ឆ្នាំ( រស់នៅក្នុងបន្ទុក) និង ទី៥-ឈ្មោះ វី វិច្ឆិការ ភេទស្រី អាយុ៧ឆ្នាំ(ជួយសង្គ្រោះបាន)។ លោកអធិការ បានបន្តថា ជនរងគ្រោះ ទាំង៥នាក់នេះ មាន៤នាក់ជាបងប្អូនបង្កើត ដែលមានឪពុក ឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរ ប្រធាន មណ្ឌល សុខភាព សសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ហើយត្រូវបានឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រីបង្កើត ជិះម៉ូតូដឹកប្អូនៗ ទៅលេងទឹកនៅកន្លែង កើតហេតុ និងម្នាក់ទៀត ទៅជាមួយឪពុកម្ដាយ របស់គេ ត្រូវបានជួយសង្គ្រោះ។ ក្រោយពេល កើតហេតុកម្លាំងសមត្ថកិច្ច នគរបាលយើង បានចុះទៅដល់ទីតាំង ខាងលើ ហើយបានជួយស្រង់ ក្មេងរងគ្រោះ និងជួយដឹកសព យកមកលំនៅឋាន របស់ពួកគេ ស្ថិតនៅភូមិ សសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យទៅតាមទំនៀមទម្លាប់ ប្រពៃណីសាសនា។ សូមរំលឹកថា នេះគឺជាការធ្វេសប្រហែសមួយ ដែលយើងទាំងអស់គ្នា នឹកស្មានមិនដល់។ តែទោះជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ គួរតែមានការប្រុងប្រយ័ត្ន បន្ថែមទៀត កុំឲ្យមានករណីនេះ កើតមានតទៅទៀត៕ដោយគឿនវេត