ប្រជាពលរដ្ឋ​ចោទថា​មេឃុំ​ឃុបឃិត​គ្នា​ជាមួយ​ប្រធាន​ផ្សារ​យក​សំរាម​ចាក់​លុប​ស្រះ​ក្នុង​សាលាឃុំ​បង្ករ​ឲ្យ​មនុស្ស​ឈឺ​ឥត​ស្វាង​

0

ដោយ បុ៑ន រដ្ឋា

ខេត្តកំពង់ធំ៖ គំនរសំរាមគរដូចភ្នំ ត្រូវបានគេចាក់ចោលក្នុងស្រះទឹកមួយដ៏ធំ ស្ថិតនៅក្នុងបរិវេណសាលាឃុំបារាយណ៍ ដែលត្រូវបានកេចោទថា មេឃុំបារាយណ៍ នាំគ្នាជួលស្រះទឹកដែលមានតាំងពីដូនតា មកធ្វើជា កន្លែងចាក់សំរាម ដោយមិនខ្វល់ពីសុខភាពអនាម័យរបស់ប្រជាasset (4)ពលរដ្ឋ ដែលទទួលរងនូវក្លិនស្អុយអាសោធន៍រាប់ឆ្នាំ បង្ករឲ្យមានប្រជាពលរដ្ឋឈឺបន្តកន្ទុយគ្នាទាំងក្មេងទាំងចាស់។ខណះពេលមានភ្លៀងធ្លាក់ជោគជាំ ទឹកស្អុយរលួយរួមទាំងដង្កូវបានហូរកាត់ពាសពេញផ្លូវដើរ និងជុំវិញភូមិ ដែលបានហូរតាមទឹក បានធ្វើឲ្យប្រជាពលរដ្ឋដែលមាន ប្រមាណ២០គ្រួសារ កើតការក្តៅក្រហាយដោយសារ តែអាជ្ញាធរ មានការខ្វះចន្លោះប្រហោង និងមិនអើរពើពីសុខភាពរបស់ប្រជាពលរដ្ឋ ម្យ៉ាងទៀតស្រះទឹកនេះជាសម្បត្តិរបស់ប្រជាជនទាំងអស់ មិនគួរណាមេឃុំ និងអជ្ញាធរស្រុក បណ្តែតបណ្តោយឲ្យមានការចាក់សំរាម ហើយនាំគ្នាទទួលលុយពីម្ចាស់ភាស៊ីផ្សារដាក់ហោប៉ៅនោះទេ។

លោក អិន ខេង ជាប្រធានក្រុម បានបញ្ជាក់ថា បញ្ហាសំរាមនេះគឺមានការចាក់តាំងពីមេឃុំចាស់ ឈ្មោះ យិមយឿន រហូតដល់លោក ធូ សេង មេឃុំបារាយណ៍ ក៏ពុំមានវិធានការទប់ស្កាត់នៃការចាក់សំរាមឡើយ ធ្វើឲ្យកូនចៅប្រជាពលរដ្ឋទីនេះ បានឆ្លងជំងឺរាករូប ទាំងចាស់ទាំងក្មេង កន្លងមកបានប្រាប់ទៅអាជ្ញាធរដែរតែគេមិនអើពើ និងមិនដោះស្រាយនោះទេ ។

លោក ធូ សេង មេឃុំបារាយណ៍ ពាក់ព័ន្ឋការចោទប្រកាន់ថាលោកមិនខ្វល់ នឹងមិនព្រមរកដំណោះស្រាយ រកទីតាំងចាក់សំរាមថ្មី. លោកបានប្រាប់យ៉ាងខ្លីថា ឲ្យខ្ញុំធ្វើយ៉ាងម៉េចបើគេចាក់សំរាមតាំងពីមេឃុំចាស់មកម្លេះ ហើយឲ្យយកសំរាមទៅចាក់ឯណា បើវាគ្មានកន្លែងចាក់ ទាំងខ្ញុំទាំងប្រជាពលរដ្ឋធំក្លិនស្អុយដូចតែគ្នាទេ ព្រោះនៅទីតាំងជាមួយគ្នា ម្យ៉ាងទៀតរកទិញដីថ្មីសម្រាប់ចាក់សំរាមអត់បានទេ។

លោក ហាក់ មុងហួត អភិបាលស្រុកបារាយណ៍បានឲ្យដឹងថាការចាក់សំរាមលុបស្រះទឹក ឬត្រពាំងវាមិនសមទេ ជាពិសេសមិនអាចចាក់ក្នុងភូមិនោះទេ ដែលវាធ្វើឲ្យប៉ះពាស់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ លោកមេឃុំ និងបរិស្ថានត្រូវតែរកដំណោះស្រាយ មិនមែនទុកបញ្ហាចោលនោះទេ ៕

asset (2) asset asset (4)