ភ្នំពេញ ៖ ហេតុការណ៏ភ្ងាក់ផ្អើលមួយបានកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៏ នៅលើផ្លូវទឹករវាងសាឡុងដឹកខ្សាច់បុកគ្នាជាមួយសាឡាងដឹកមនុស្ស នៅកណ្តាលទន្លេចតុមុខ បណ្តាលឱ្យសាឡាងផ្អៀងធ្លាក់មនុស្សប្រុស-ស្រី៥ទៅ៦នាក់ដែលអង្គុយនៅលើបង្កាន់ដៃសាឡាង ចូល
ទៅក្នុងទឹកទន្លេ កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃ ទី២៨ ខែ ឧសភា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌ ដូនពេញ បឹងនៅចំណុចកណ្តាលទន្លេចតុមុខតែម្តង។
បើតាមសេចក្តីរាយការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើនេះ គេឃើញសាឡាងមួយដឹកមនុស្សជាច្រើននាក់ចេញបានបើកពី កំពង់ចម្លងភ្នំពេញ អរិយក្សត្រ នៅពេលចេញដំណើរដល់ពាក់កណ្តាលផ្លូវក៏មាន សាឡុងដឹកខ្សាច់មួយគ្រឿងដែលភ្លើងមិនសូវភ្លឺបានបើកមកបុកជាមួយនិងសាឡាងចំហៀងខាងស្តាំ ធ្វើឱ្យសាឡាងផ្អៀងមួយចាក់មនុស្សប្រុស-ស្រី៥ទៅ៦នាក់ដែលអង្គុយលើបង្កាន់ដៃសាឡាងធ្លាក់ចូលទៅក្នុងទឹកទន្លេ ភ្លាមៗដោយជាសំណាង ដោយមានទូកនេសាទរបស់ជនជាតិចាមនៅក្បែរកន្លែងកើតហេតុនោះ បានជួយស្រង់អ្នកដែលធ្លាក់ចូលទៅក្នុងទឹកទាំងអស់ឲ្យឡើងមកលើគោកវិញភ្លាមៗផងដែរ ។ ហេតុគ្រោះថ្នាក់ចរាចររណ៏នៅលើផ្លូវទឹកខាងលើនេះមិនបណ្តាលឱ្យមានមនុស្សរងគ្រោះដល់អាយុជីវិតនោះទេ តែទោះជាយ៉ាងក៏សមត្ថកិច្ចគ៏បានចេញទូកសង្គ្រោះទៅពិនិត្យកន្លែងកើតហេតុ ព្រោះខ្លាចក្រែងមានមនុស្សនៅសល់ក្នុងទឹក ។
យ៉ាងណាមិញគ្រោះថ្នាក់ចររាចរណ៍ដែលកើតឡើងនៅលើផ្លូវទឹកនេះគឺជាបទពិសោធន៍មួយសម្រាប់សាឡុងឬសាឡាងដែលធ្វើចរាចរណ៍នៅលើផ្ទៃទឹកនៅពេលយប់គួរមានការប្រុងប្រយត្ន័ ពិសេសត្រូវរៀបចំប្រពន្ធ័ភ្លើងបំភ្លឺផ្លូវឱ្យបានច្បាស់ល្អដើម្បីចៀសវាងហេតុការណ៍កើតឡើងដោយនឹកស្មានមិនដល់ដូចពេលនេះ៕