កំពង់ធំៈ បទល្មើសនេសាទនៅក្នុងខេត្តកំពង់ធំ ពុំមានតំម្រុយណាមួយ បញ្ជាក់ពីការថយចុះនោះទេ តែផ្ទុយទៅវិញបែរ ជាមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសកាន់តែរាលដាលពេញទាំងផ្ទៃទឹក មិនតែប៉ុណ្ណោះមានផ្នែករដ្ឋបាល ជលផលផាត់សណ្តាយ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកសន្ទុក កំពុងតែមានការឃុបឃិតគ្នាជាមួយឈ្មួញ ដើម្បីរត់ការសុំដាក់បទល្មើស។
ជាក់ស្តែងលោក ហៀង ដែលជាមេឈ្មួញដ៏ធំ ស្ថិតនៅក្នុងឃុំផាត់សណ្តាយ កំពុងតែញាប់ដៃជើង រត់ការជាមួយនឹងស្ថាប័នពាក់ព័ន្ឋ ដោយមានការបើកភ្លើងខៀវ ពីមន្ត្រីជលផលនៅពីក្រោយ ដើម្បីប្រព្រឹត្តបទល្មើសនេសាទ ក្នុងនោះត្រូវបានគេដឹងថា ការបង្ក្រាបបទល្មើសបង្ហោះតាមបណ្តាញហ្វេសបុក គឺគ្រាន់តែជារូបភាពមួយ បញ្ជាក់ពីសកម្មភាពរបស់ សមត្ថកិច្ចជលផល ដើម្បីកុំឲ្យគេថាជាប់ត្រគៀក មិនខ្ចីអើពើពីបទល្មើស តែផ្ទុយទៅវិញគឺបទល្មើសទ្រង់ទ្រាយធំៗពុំ ត្រូវបានបង្ក្រាបនោះទេ ។
ចំណែកបទល្មើសនេសាទនៅចំនុចបឹង ខណ្ឌ បឹងក្រាយ បឹងស្នូកចំប៉ី និងបឹងអាពៀ ឯណេះវិញគឺសមត្ថកិច្ចពុំបានចុះបង្ក្រាបឲ្យបានទាន់ពេលវេលានោះទេ ក្រោយពីទទួលព័ត៌មានថា មានបទល្មើស ក៏ត្រូវបានបណ្តាញដែលធ្លាប់ទទួល លាភស្ការៈបោះព្រុយយ៉ុង ឲ្យឈ្មួញទាំងនេះចុះទៅរុះរើលាក់ទុកកន្លែងមានសុវត្តិភាព រយះពេល៤ថ្ងៃដោយគិតពីផ្ដល់ពត័មានតាំងថ្ងៃទី១៩រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ក្រោយមកទើប សមត្ថកិច្ចចុះទៅបង្ក្រាប ហើយក៏ពុំបានជួបនូវអ្វីទាំងអស់ ទង្វើទាំងនេះត្រូវបានគេដឹងថា ជាល្បិចកលរបស់ខណ្ទរដ្ឋបាលជលផលកំពង់ធំ ។
បើតាមប្រភពពីប្រជានេសាទបាននិយាយប្រាប់ថាជំនាញបានបង្ក្រាបតែបទល្មើសតូចតាចរបស់ប្រជាពលរដ្នដែលមិនបានបងលុយអោយ ចំណែកបទល្មើសធំៗ មិនបានបង្ក្រាប់ទេទុកចិញ្ចឹមឆ្នាំបាយ តែពេលបង្ហោះហ្វេសបុកម្ដងៗគីដើម្បីបំភាន់ភ្នែកមហាជន ភូតភរថ្នាក់លើ អោយឃើញពីការខិតខំបង្ក្រាប់របស់ខ្លួនដើម្បីអោយឃើញពីស្នាដៃរបស់ខ្លួនតែប៉ុណ្ណោះ ពាក់ព័ន្ធនិងបញ្ហានេះលោកប៉ែន វណ្ណរិទ្ធ បានសារភាពថា មន្ដ្រីរបស់លោកពិតជាបង្ក្រាប់បានតែមួយកន្លែងចំណែក២កន្លែងធំទៀតត្រូវបានម្ចាស់រុះរើអស់ ៕ប៊ុន រដ្ឋា