ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ: ឃ្លាំងទំនិញធំៗ ប្រមាណ៩កន្លែងនៅតាមផ្លូវខេត្ត-ផ្លូងជាតិលេខ៥៦ក្នុងសង្កាត់កំពុងស្វាយក្រុងសិរីសោភ័ណ ត្រូវបានមន្ត្រីគយនិងរដ្ឋករខេត្តបន្ទាយមានជ័យសហការជាមួយកងកម្លាំង ប៉ូលីសនិងអាវុធហត្ថខេត្តឡោមព័ទ្ធ ដើម្បីឆែកឆេនាព្រឹកថ្ងៃទី២៥ សីហា២០១៦។មន្រី្តគយប្រាប់ថា: ដោយមើលឃើញការនាំចូលទំនិញគេចពន្ធ តាមទ្រង់ទ្រាយតូចៗដឹកតាមតាក់ស៊ី ដូចស្រមោចគេចវេសពីការបង់ពន្ធជូនរដ្ឋ ដែលជាកត្តាធ្វើអោយខាតវិការជាតិ ទើបមន្រី្តគយដាក់ផែនការដើម្បីចុះត្រួតពិត្យឃ្លាំងទាំងនោះ។
បញ្ជាក់ថា: ឃ្លាំដែលត្រូវត្រួតពិនិត្យនាពេលនេះរួមមាន៩កន្លែង តែឃ្លាំងមួយកន្លែងនៅផ្លូវខេត្តលេខ២ ក្នុងសង្កាត់កំពុងស្វាយ គ្រប់គ្រងដោយភិរិយាលោក ស៊ិវ សុជាតិ (ហៅតោ) ដែលគេស្គាស់ថាជាអធិការក្រុងសិរីសោភ័ណ នោះម្ចាស់មិនអនុញ្ញាតអោយអ្នកសារពត័មានចូលថត សកម្មភាពការងារមន្ត្រីគយនោះឡើយ។ក្រុមអ្នកសារព័តមាននិងពលរដ្ឋដែលនៅក្បែហេតុការយល់ថាប្រហែលជាមាន អ្វីជាពិសេសនៅក្នុងឃ្លាំងហើយមើលទៅ???៕