ភាគី​អ្នកចាញ់​អំពាវនាវ​សុំ​សម្តេច​តេ​ជោ​ជួយ​រក​យុត្តិធម៌​ព្រោះ​គាត់​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ដែលមាន​ទំនាស់​ដីធ្លី​ដ៍​រាំ​រៃ​មាន​អាយុកាល​ជិត​២០​ឆ្នាំ​

0

ដោយ ខេង ឧត្តម
សៀមរាប៖ ក្រុមគ្រួសារ ដែលជាភាគីចាញ់ក្តីនៅក្នុងទំនាស់ដីធ្លីមួយកន្លែងនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប បានលើកដៃអំពាវនាវសុំការជួយរកយុត្តិធម៌ដល់ពួកគាត់ ក្នុងខណៈដែលប្រព័ន្ធតុលាការធ្វើឲ្យគាត់អស់ជំនឿ។IMG_2538លោកថៃ ម៉េង និងក្រុមគ្រួសារ បានឲ្យប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែសីហា នេះថា តុលាការគ្រាប់ជាន់ថ្នាក់ បានកាត់ក្តីយ៉ាងអយុត្តិធម៌ឲ្យរូបលោកចាញ់ក្តី បើទោះជារូបលោកមានប័ណ្ណសម្គាល់កម្មសិទ្ធិត្រឹមត្រូវ ដែលមានលេខចុះបញ្ជីក្បាលដី AI 1001 និងប័ណ្ណលេខ ស.រ០០៥៩៩៧ រីឯភាគីម្ខាងទៀត មិនមានឯកសារអីច្បាស់លាស់សោះ។ ដូច្នេះលោកនិងក្រុមគ្រួសារសុំអំពាវនាវដល់សម្តេចតេជោមេត្តាជួយ រកខុសត្រូវឲ្យពួកគាត់ផង។
គួរបញ្ជាក់ថា ទំនាស់ដីធ្លីរវាងលោកថៃ ម៉េង និងអ្នកស្រីផ្លោក ភឿន មានអាយុកាលជិត២០ឆ្នាំមកហើយ ហើយរហូតមកដល់ថ្ងៃទី៦ខែមករាឆ្នាំ២០១៥ តុលាការកំពូលបាន ចេញដីកាលេខ១០ក ដោយសម្រេចប្រគល់ដីនោះឲ្យភាគីអ្នកស្រីផ្លោក ភឿន ដែលជាដើមបណ្តឹង។
ប៉ុន្តែនៅបើតាមសាលដីការបស់តុលាការកំពូលបែរជាតំរូវ ឲ្យលោកថៃ ម៉េង បំបែកក្បាលដីដែលលេខផ្សេងទៅវិញ។Image5
បើទោះជាមានលេខក្បាលដីខុសគ្នាយ៉ាងណាក្តី តុលាការក្រុងសៀមរាប កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៦ បានសម្រេចចុះអនុវត្តសាលដីកានោះ ដោយចូលទៅបោះបង្គោលព្រំដីរហូតដល់កណ្តាលផ្ទះរបស់លោកថៃម៉េង។
បន្ទាប់ពីការអនុវត្តសាលដីការួចមក នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ ខាងភាគីអ្នកស្រីផ្លោក ភឿន ដែលមានកូនឈ្មោះឡោ ប៉េងលន់ ជាតំណាងនោះ បានលើកគ្នាមករុះរើផ្ទះរបស់លោកថៃ ម៉េង ដោយមិនមានជូនដំណឹងជាមុននោះទេ ។ ប៉ុន្តែការរុះរើបានបន្តិចក៏ត្រូវដកថយវិញបន្ទាប់ពីភាគីលោក ថៃ ម៉េង ជំទាស់យ៉ាងដាច់អហង្ការ។
ចំពោះហេតុការណ៍ចុះរុះរើផ្ទះគូទំនាស់នេះ ភាគីអ្នកស្រីភ្លោក ភឿន ដែលជាអ្នកឈ្នះក្តី អ្នកយកព័ត៌មានមិនអាចសុំការពន្យល់បានទេ ដោយពួកគាត់មិនព្រមឆ្លើយតបជាមួយអ្នកកាសែត៕
photo_2016-08-25_19-24-21 photo_2016-08-25_19-24-19 photo_2016-08-25_19-24-16 IMG_2541 IMG_2542  IMG_2540 IMG_2539 IMG_2548 IMG_2564 photo_2016-08-25_19-24-25 Image3 Image2

Image6