ភ្នំពេញ ៖ នៅវេលាម៉ោង៥.៣០នាទីព្រលឹម ថ្ងៃទី២៦ខែសីហាឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមដោយសារតែមានផ្សែងហុយចេញពីផ្ទះលក់ឧបករណ៍ភ្លេងសម័យ ស្តិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ផ្សារថ្មីទី២ខណ្ឌដូនពេញ ។
តាមសម្តីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងហុយយ៉ាងខ្លាំងចេញពីផ្ទះខាងលើគេក៏ស្រែកហៅម្ចាស់ផ្ទះតែមិនឃើញបើកទ្វាទេ ទើបប្រជាពលរដ្ឋប្តឹងសម្ថកិច្ច និងទំលុះទ្វាចូលបាញ់ទឹកទុយោចូលទៅក្នុង តែដោយសារកំលាំងភ្លើងឆេះខ្លាំងមិនអាចពន្លត់ឈ្នះ ទើបប្រជាពលរដ្ឋមិនអាចធ្វើអ្វីបានត្រឹមតែនាំគ្នាឈរមើល ។រហូតមកដលពេលនេះសម្ថតិកិច្ចនៅមិនទាន់ដឹងពីមូលហេតុដែលបណ្ដាលលអោយមានភ្លើងឆេះនៅឡើយទេ ។