​អាជ្ញាធរខេត្ត​ស្វាយរៀង​ចុះ​ព​និត្យ​មើល​បង្គោល​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា​៖ លោក​ពេ​ជ សាវ៉ា​ន់ អភិបាលរង

0

ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ អាជ្ញាធរ កងកម្លាំង ចុះពិនិត្យទីតាំងបង្គោលព្រំដែន នៅតំបន់ចំពោះទា ឃុំទួលស្តី និងឃុំចន្ទ្រា ស្រុកចន្ទ្រា ។ការចុះនេះបានធ្វើឡើងកាលពីម្សិលមិញថ្ងៃទី២៥ខែសីហាឆ្នាំ២០១៦។បើតាមន្ត្រីសាលាខេត្តបានបញ្ជាក់ផងដែរថាការចុះទៅនេះដើម្បីពិនិត្យមើលបង្គោលព្រំដែននិងណែនាំពលរដ្ឋកុំជួលដីអោយប្រទេសជិតខាងតទៅទៀតព្រោះនាំអោយពិបាកដល់រាជរដ្ឋាភិបាលទៅក្រោយ។ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា នៅក្នុងឃុំចន្ទ្រា ដែលមានផ្ទៃដី ២០០ហិកតា និងនៅឃុំប្រាសាទ ក្រុងបាវិត ចំនួន៤០ហិកតា គឺគ្មានការជួលដីខ្មែរ នៅតាមព្រំដែន ទៅឲ្យជនជាតិវៀតណាម នៅក្នុងទឹកដីខេត្តស្វាយរៀងឡើយ។ដោយបានបង្កើតគណៈកម្មការត្រួតពិនិត្យ សហការជាមួយអភិបាលរងខេត្តស្វាយរៀង ចុះត្រួតពិនិត្យដោយផ្ទាល់ តាមមូលដ្ឋាន ហើយពិនិត្យឃើញថា គ្មានការជួលដូចការលើកឡើងរបស់ គណបក្សសង្គ្រោះជាតិឡើយ។photo_2016-09-25_08-04-06 photo_2016-09-25_08-03-57 photo_2016-09-25_08-04-02 photo_2016-09-25_08-03-53