ភ្នំពេញ ៖ រថយន្តក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរកាប់ពីតូល១គ្រឿង បានបើកកិនពីលើគម្រមលូបណ្តាលឲ្យកង់ខាងក្រោយរថយន្តផុងគាបជាប់ទៅមុខលែងរួចកាលពីវេលាម៉ោង ៨និង២០នាទី យប់ថ្ងៃ ទី ២៨ ខែឧសភា ឆ្នាំ ២០១៤ នៅចំណុចស្តុបអូរឬស្សី តាមបណ្តោយផ្លូវលេខ ១៨២ កែង
ផ្លូវលេខ ១៦៣ ស្ថិតនៅក្នុង សង្កាត់ អូរឬស្សី៣ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រុងរបស់ក្រុមហ៊ុនកាប់ពីតូល ១គ្រឿង ពណ៌ស-ផ្កាឈូក បានបើកបរតាមផ្លូវ១៦៣ ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ស្តាំឡើងមកផ្លូវ១៨២ តែដោយសារផ្លូវត្រង់នោះកំពុងតែស្ថាបនាដាក់លូ ពេលនោះរថយន្តក៏បានបើកឡើងទៅខាងស្តាំដៃបណ្តាលឲ្យកង់ក្រោយរថយន្តកិនពីលើគម្របលូផុងគាបជាប់ទៅមុខលែងរួច ។
ក្រោយពេលកើតហេតុចៅសង្កាត់អូរឬស្សីបីបានឲ្យក្រុមហ៊ុនដឹកអ្នកដំណើរកាប់ពីតូលធ្វើការជួសជុលការខូតខាតគម្របលូនេះឡើងវិញ៕