តាកែវ ៖ ដំណោះស្រាយចំពោះកម្មករមិនបានដោះស្រាយនោះទេ ខណៈពួកគាត់នាំគ្នា ធ្វើកូដកម្មទាមទាលក្ខន្ធការងារមួយចំនួនជាមួយថៅកែរោងចក្រជាងមួយអាទិត្យមកហើយគិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ។ផ្អែកតាមសម្តីរបស់កម្មទាំងអស់នោះឲ្យដឹងថា ពួកគាត់ជាកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់យីហោ ហ្កាបបូថេក ត្រេឌីង ខមភេនី លីមីធិត ដែលមានអាសយដ្ឋាននៅភូមិតាឌូ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាធ្វើកូដកម្មទាមទាលក្ខន្ធការងារមួយចំនួនពីថៅកែ និង សុំទម្លាក់ឈ្មោះ លោក ផាន សុភក្រ ប្រធានគ្រប់គ្រង ដោយមូលហេតុឈ្មោះនេះមិនដែលជួយកម្មករនោះទេ ដកកម្មករគ្មាមូលហេតុ និងជេកម្មករទៀតផង។ ពួកគាត់បន្ថែមទៀតថា ពួកធ្វើកូដកម្មជាងមួយសប្តាហ៍មកហើយនៅក្នុងរោងចក្រ ថែមទាំងដាក់របាយការណ៍មកសាលាផងដែរ តែថៅកែនិងអាជ្ញាធរ មិនបានដោះស្រាយជូនពួកគាត់នោះទេ ទើបនៅព្រឹកថ្ងៃទី២៤ ខែសីហានេះ ក៏នាំគ្នាសម្រេចដើរក្បួនហែរមកសាលាខេត្តតាកែវតែម្តង ដើម្បីឲ្យអាជ្ញាធរខេត្តជួយរកដំណោះស្រាយឲ្យពួកគាត់។ ជុំវិញករណីនេះអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺណាមួយពីប្រធានមន្ទីរពាក់ព័ន្ធក៏ដូចជាអាជ្ញាធរខេត្តតាកែវចំពោះដំណោះស្រាយជូនកម្មករដែលធ្វើកូដកម្មតវានោះបាននៅឡើយទេនៅព្រឹកថ្ងៃទី២៤នេះ…៕