​សម័យ​ប្រ​ទ្ប​ង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំនេះ​បេ​ក្ខ​នារី​០៣​នាក់​មាន​បញ្ហា​សុខភាព​

0

ខេត្តព្រះវិហារ សម័យប្រទ្បងសញ្ញាបត្រទុតិយភូមិរឺសញ្ញាបត្របាក់ឌុប(BacII)ឆ្នាំនេះប្រព្រឹត្តទៅដោយជោគជ័យមិនមានបទល្មើសណាមួយកើតទ្បើងនោះទេក្នុងរយះពេលប្រទ្បងចំនួន២ថ្ងៃចាប់ពីថ្ងៃទី២២ដល់២៣សីហា២០១៦ប៉ុន្តែសម្រាប់ខេត្តព្រះវិហារមានបញ្ហាបន្តិចបន្តួចដោយមានបេក្ខនារីចំនួន៣នាក់ក្នុងចំណោម បេក្ខនារីជាង៥រយនាក់មានបញ្ហាសុខភាពមិនល្អក្នុងពេលប្រទ្បងនៅថ្ងៃទីពីរនៃសម័យប្រទ្បង។ សេចក្តីរាយការណ៍បានអោយដឹងថានៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣សីហា២០១៦មានបេក្ខនារីម្នាក់ឈ្មោះរីមីសែននៅបន្ទប់លេខ២៩តុលេខ៧២០មណ្ឌលប្រទ្បងវិទ្យាល័យជាស៊ីមត្បែងមានជ័យមានបញ្ហាសុខភាពវិលមុខនិងស្លេកស្លាំងត្រូវបានគណះកម្មាការមេប្រយោគនិងក្រុមគ្រូពេទ្យជួយសង្គ្រោះព្យាបាលទាន់ពេលវេលារីឯបេក្ខនារី២នាក់ទៀតមិនស្គាល់ឈ្មោះនោះទេ។សម័យប្រទ្បងឆ្នាំនេះក៍ដូចជាឆ្នាំមុនគឺគណះកម្មការមេប្រយោគនិងអង្គភាពប្រឆាំងអំពើពុករលួយរួមទាំងឆ្មាំការពារសន្តិសុខប្រចាំមណ្ឌលប្រទ្បងមានការរឹតបន្តឹងបានល្អដដែលមិនអោយបេក្ខជនទាំងអស់លាក់ឯកសារប្រទ្បងតាមខ្លួនយកចូលទៅបើកមើលចម្លងតាមនោះទេ។
លោកហនឆនប្រធានមន្ទីរអប់រំយុវជននិងកីទ្បាខេត្តព្រះវិហារបានអោយដឹងនៅព្រឹកថ្ងៃទី២៤សីហានេះថាសម័យប្រទ្បងបាក់ឌុបឆ្នាំនេះមានបេក្ខនារីចំនួន០៣នាក់មានបញ្ហាសុខភាពមិនល្អគឺអាចបណ្តាលមកពីខិតខំរៀនខ្លាំងពេកនិងអាចបណ្តាលមកពីមានអារម្មណ៍ភ័យក្នុងពេលប្រទ្បងតាមមុខវិជ្ជានិមួយៗ។លោកប្រធានមន្ទីរអប់រំថ្លែងអោយដឹងថាបេក្ខនារីទាំង០៣នាក់នោះមានសុខភាពល្អប្រសើរទ្បើងវិញហើយចូលទៅប្រទ្បងធម្មតាវិញបន្ទាប់ពីគ្រូពេទ្យយកចិត្តទុកដាក់ជួយព្យាបាលភ្លាមៗនាពេលនោះ។
គួររំលឹកផងដែរថាលោកស្រីសាស្ត្រាចារ្យគឹមគន្ធារីប្រធានគ្រប់គ្រងមណ្ឌលប្រទ្បងសញ្ញាបត្រទុតិយភូមិបានមានប្រសាសន៍អោយដឹងថាមណ្ឌលប្រទ្បងមានចំនួន០២គឺមណ្ឌលប្រទ្បងវិទ្យាល័យជាស៊ីមត្បែងមានជ័យមានចំនួន៣១បន្ទប់និងអនុវិទ្យាល័យហ៊ុនសែនត្បែងមានជ័យមានចំនួន១៧បន្ទប់។k1
លោកស្រីសាស្ត្រាចារ្យបន្តថាបេក្ខជនបានដាក់ពាក្យប្រទ្បងសរុបចំនួន១១៨៨នាក់ស្រី៥៩២នាក់ប៉ុន្តែមកប្រទ្បងយកសញ្ញាបត្រទុតិយភូមិជាក់ស្ដែងសរុបចំនួន១១៧៧នាក់ក្នុងនោះស្រីចំនួន៥៨៧នាក់។លោកស្រីថ្លែងអោយដឹងថាវិញ្ញាសារប្រទ្បងមានចំនួន០២គឺវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសង្គមសរុបចំនួន១៤មុខវិជ្ជាប្រទ្បងដោយចែកចេញជា០២មណ្ឌលប្រទ្បងផ្សេងពីគ្នាហើយថ្ងៃនេះជាថ្ងៃទីពីរឈានទៅបញ្ចប់សម័យប្រទ្បងផងដែរ។
លោកស្រីបញ្ជាក់ថាសមាសភាពគណះកម្មាការត្រួតពិនិត្យសម័យប្រទ្បងរួមមានអង្គភាពប្រឆាំងអំពើពុករលួយដែលមានក្រុមយុវជនស្ម័គ្រចិត្តមន្ត្រីមេប្រយោគដែលមានគ្រូបង្រៀនមកពីវិទ្យាល័យទាំង០៩នៅទូទាំងខេត្តព្រះវិហារនិងសមាសភាពមន្ត្រីមកពីមន្ទីរអប់រំយុវជននិងកីទ្បាខេត្តព្រះវិហាររួមទាំងមន្ត្រីនគរបាលខេត្តផងដែរញ៉ាំងអោយសម័យប្រទ្បងមានភាពរលូននិងសន្តិសុខល្អ។
នគរបាលក្រុងព្រះវិហារបានអោយដឹងថារយះពេលប្រទ្បងទាំង២ថ្ងៃនេះមិនមានបាតុភាពអ្វីកើតទ្បើងនោះទេគឺមានការរឹតបន្តឹងឆែកឆេរគ្រប់បេក្ខជនប្រទ្បងទាំងអស់ហើយការប្រទ្បងប្រព្រឹត្តទៅមានសភាពស្ងប់ស្ងាត់ល្អ។កម្លាំងនគរបាលក្រុងខេត្តសរុបចំនួន២៥នាក់បានដាក់ពង្រាយឃ្លាំមើលនិងការពាសន្តិសុខខាងក្រៅមណ្ឌលប្រទ្បងយ៉ាងតឹងរ៉ឹងផងដែរ៕
មង្គល