ស្ទឹងត្រែង៖ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ញាំចាហួយក្អូតចង្អោរហូតដល់ស្លាប់ ខណពេលបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដោយសារមានជាតិពុលជ្រាបចូលពាសពេញរាងកាយ មិនអាចជួយធ្វើការសង្គ្រោះបាន។ ក្មេងប្រុសរងគ្រោះបានស្លាប់ កាលពីយប់ថ្ងៃទី២២ខែសីហាឆ្នាំ២០១៦នៅមន្ទីពេទ្យបង្អែកខេត្ត និងបានបញ្ជូនសពទៅផ្ទះវិញ នៅភូមិលើ ឃុះព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងបានបញ្ចុះសពនាព្រឹកថ្ងៃទី២៣សីហា នៅភូមិរបស់គេ។លោកស្រីកែវ កជាម្តាយក្មេងរងគ្រោះបានប្រាប់ឲ្យដឹងថាកូនរបស់គាត់ដែលបានស្លាប់នោះមានឈ្មោះ វណ្ណា បរ ភេទប្រុសអាយុ៣ឆ្នាំ មានទីលំនៅភូមិលើ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ម្តាយក្មេងរងគ្រោះបានបន្តឱ្យដឹងទៀតថានៅថ្ងៃរសៀលកើតហេតុថ្ងៃទី២១សីហាគាត់បានឱ្យលុយកូនប្រុសរបស់គាត់ចំនួន៣នាក់ទៅទិញនំហូប ដោយឡែកកូនគាត់ឈ្មោះវណ្ណ បរបានទៅទិញចាហួយនិងទឹកក្រូច មកហូបពេលនោះកូនគាត់មានអក្ការៈមិនស្រួល បានឡើងដេកលើអង្រឹង មិនបានប៉ុន្មានផងក៏បានក្អុតចង្អោយ៉ាងខ្លាំងចេញមកសុទ្ធតែចាហួយ។
ម្តាយក្មេងរងគ្រោះបានបន្តថាដោយឃើញសភាពមិនស្រួលគាត់បាននាំកូនទៅកាន់មណ្ឌលសុខភាពឲ្យពេទ្យពិនិត្យមើល តែនៅតែមិនអន់ថយនិងរឹតតែធ្ងន់ធ្ងរទៅៗ ទើបនៅរសៀលថ្ងៃទី២២សីហាបានសម្រេចបញ្ជូនក្មេងរងគ្រោះទៅមន្ទីរពេទ្យខេត្ត តែត្រូវបានគ្រូពេទ្យប្រាប់ថាយឺតពេលទៅហើយ ព្រោះជាតិពុលបានជ្រាបពេញរាងកាយអស់ទៅហើយ មិនបានប៉ុន្មានក្មេងរងគ្រោះបានស្លាប់ និងបានបញ្ចូនសពមកកាន់ផ្ទះរបស់ខ្លួនវិញ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ អ្នកយកព័ត៍យើងបានទំនាក់ទំនងទូរស័ព្ទទៅលោក ស៊ុ យ សុភាពប្រធានមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសុំការបំភ្លឺក្នុងករណីស្លាប់របស់ក្មេងប្រុសនោះ ដោយសារមូលហេតុអ្វី តែ ដោយសារទូរស័ព្ទរបស់លោកមិនអាចធ្វើការទំនាក់ទំនងបានឡើយ ។ដោយឡែកមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រះរំកិលឲ្យដឹងថាពាក់ព័ន្ធនិងករណីស្លាប់របស់ក្មេងប្រុសនោះ គេសង្ស័យថាអាចពុលចំណីអាហាវិចខ្ចប់គ្មានគុណភាពផ្សំឡើងដោយសារធាតុគីមីព្រោះក្មេងរងគ្រោះមិនមានឈឺអីនោះទេ ក្រោយញាំចាហួយ ពួកគេមានអការៈក្អួតចង្អោរហូតដល់ស្លាប់។ទាក់ទងក្នុងករណីខាងលើនេះ សមត្ថកិច្ចមិនអាចពិនិត្យដឹងជុំវិញករណីនេះបានទេ ដោយសារសពក្មេងរងគ្រោះត្រូវបានឪពុកម្តាយនាំយកទៅបញ្ចុះបាត់ទៅហើយ។បច្ចុប្បន្នសមត្ថកិច្ចបាន រក្សាទុក សំបកថង់ទឹកក្រូចកញ្ចប់ពណ៌លឿង និងសំបកចាហួយពីរដុំទៀត ដើម្បីទុកឱ្យជំនាញពិនិត្យដឹងថាការស្លាប់របស់ក្មេងរងគ្រោះមកពីមូហេតុអី?៕