ឧត្តរមានជ័យ៖កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានការណាត់ជួបពិភាក្សាគ្នារវាងកំលាំងជួរមុខកម្ពុជានឹងថៃ នៅចំណុចបង្គោលសីម៉ាលេខ៣UA(87765-86384)នៅភូមិសាស្ត្រប៉ុស្តិ៍ចុងព្រិច.កម្ពុជា ដែលមានកម្លាំងសឹករងអន្លង់វែង២៦នាក់ ដឹកនាំដោយលោក វរ:សេនីយ៍ទោ គង់ ខ្នា មេបញ្ជាការសឹករងស្រុកអន្លង់វែង វរ:សេនាតូចលេខ៩០៥ ចំនួន០៤នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក សូ រ៉ា មេបញ្ជាការរង វរ:៩០៥=ភាគីថៃ មានចំនួន២៧នាក់ ដឹកនាំដោយ លោកវរ:សេនីយ៍ឯក ស៊ុនធាយ៉ាចែងច្រើន មេបញ្ជាការវរ:សេនាធំប៉ូលិសព្រំដែនថៃ។
ការជួបពិភាក្សាសំមពរ.ភាគីកម្ពុជាបានសំណូមពរ ១.សូមកុំអោយមានការបាញ់មកលើប្រជាពលរដ្ឋកម្ពុជាដែលឆ្លងដែនខុសច្បាប់ ២.សុំជួបគ្នារយ:១៥ថ្ងៃម្តងរវាងកម្លាំងនៅទល់មុខ ៣.មុនចេញល្បាតអោយជូនដំណឹងជាមុន បើចង់ល្បាតរួមគ្នាក៏បានពេលនោះ ហើយនៅពេលនោះភាគីថៃ បានយល់ព្រម ហើយត្រូវបញ្ចប់នៅវេលាម៉ោង១និង៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល៕