ខេត្តកំពង់ឆ្នាំង៖ យុវតីជាសិស្សវិទ្យាល័យ ព្រះបាទសុរាម្រឹតនៅក្នុងទីក្រុងកំពង់ឆ្នាំង ឈ្មោះជ័យ សក្ខិណា ដែលបានមកហាត់រៀនរបាំខ្មែរនៅក្នុងមន្ទីរវប្ពធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បានចំណាប់អារម្មណ៍ថាៈ ក្នុងនាមខ្ញុំជាកូនខ្មែរ តែងតែសរសើរយ៉ាងខ្លាំង ចំពោះវប្បធម៌និងសិល្បៈខ្មែរ ដែលបានបង្កើតឡើងនូវរបាំគ្រប់ទម្រង់ ទាំងអស់សុទ្ឋតែមានលក្ខណៈទន់ភ្លន់ ដែលបញ្ចាក់ថា នេះគឺវប្បធម៌ដ៏អស្ចារ្យមួយ នៅលើសកលលោក ។ មិនខុសគ្នាពីយុវតី ខាងលើនេះ យុវជន ឈ្មោះ រឿង បញ្ញារិទ្ឋ មកពីវិទ្យាល័យជាមួយគ្នាក៍បានលើកឡើងថាៈ ក្នុងនាមខ្ញុំជាយុវជនក្នុងខេត្តកំពង់ឆ្នាំង ម្នាក់ ខ្ញុំស្រឡាញ់វិស័យសិល្បៈ ជាខ្លាំងដោយសារ ធ្វើអោយខ្ញុំយល់ពីតម្លៃនៃសិល្បៈខ្មែរ និងធ្វើមិនអោយខ្ញុំដើរផ្លូវខុសផង ខ្ញុំបានយកពេលវេលា ទំនេរ ពីការសិក្សា មកហាត់សិល្បះនៅទីនេះ ហើយខ្ញុំ និងប្តេជ្ញាថានឹងខិតខំ ហាត់សិល្បៈនេះ ពីលោកគ្រូ អ្នកគ្រូ ដែលខំបង្ហាត់បង្រៀនខ្ញុំ និងប្តេជ្ញាមិនអោយ វប្បធម៍បរទេស ចូលក្នុងខ្លួនខ្ញុំបានឡើយ។
ចំណែកអ្នកគ្រូបង្ហាត់របាំ លោកស្រី សម្រឹត ស៊ីវន ជាមន្ត្រីនៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈ ខេត្ត បានបញ្ជាក់អោយដឹងថាៈ លោកគ្រូ អ្នកគ្រូនៅទីនេះ បានបង្ហាត់កូនសិស្សជារៀងរាល់ថ្ងៃ គឺពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ ដោយមានសិស្សប្រមាណជាង៦០នាក់ មកពីវិទ្យាល័យ ព្រះបាទសុរាម្រឹត វិទ្យាល័យក្រុង និងសាលាបឋមសិក្សាសំរោង។ របាំដែលបានបង្ហាត់ មានរបាំជូនពរ គឺលិចធ្លោជាងគេ បន្ទាប់មកមានរបាំបេះស្លឹកជៀ របាំចាក់ជើងលើង និងហាត់ល្ខោន យីកេ មានហោមរោងជាដើម ។
កាលឆ្នាំពីកន្លងទៅ របាំបេះស្លឹកជៀ និងចាក់ជើងលើង ក៍បានយកទៅប្រឡងថ្នាក់ជាតិដែរ ដោ យបានទទួលបណ្ឌ័សរសើរពីក្រសួង ដោយឯកឧត្តមរដ្ឋមន្ត្រី បានសសើរថាៈ មន្ទីរវប្បធម៍ និងវិចិត្រសិ ល្បៈ ខេត្តកំពង់ឆ្នាំងបានខិតខំស្រាវជ្រាវ នូវរបាំទាំងពីរនេះ ឡើងពិតជាល្អណាស់ ។ លោក ស្រី ជាគ្រូបង្ហាត់បានបញ្ជាក់ថាៈចំពោះរបាំទាំងប្រភេទនេះ គឺសុទ្ឋសឹងតែបានចុះស្រាវជ្រាវដល់មូលដ្ឋាន មានដូចជារបាំ ចាក់ជើងលើងបានចុះស្រាវជ្រាវដល់ ភូមិជើងគ្រាវ និងរបាំ បេះស្លឹកជា បានស្រាវជ្រាវដល់ ភូមិស្រែថ្មី ហើយបានយកក្បាច់ទាំងនោះមកចងក្រងជាក្បាច់របាំ ដើម្បីសម្តែង ។ ការបង្ហាត់បង្រៀនដល់សិស្ស គឺមិនបានយកប្រាក់កម្រៃនោះទេ ហើយក៍សូមសរសើរ ដល់ក្មួយជាសិស្សទាំងអស់ បានដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ ហ្វឹកហាត់ ទោះបីមានភ្លៀងក្តី ក៍តស៊ូមកហាត់រៀនជាទៀងទាត់ទាំងព្រឹកនិងល្ងាចផងដែរ ។ សូមរំឮកថាៈ កន្លងទៅ រាល់មានកម្មវិធី មិទ្ទិញ និងពីធីផ្សេងៗ ថ្នាក់ដឹកនាំតែយក ក្រុមសិល្បៈរបស់ សាលាបថមសិក្សា អនុវិទ្យាល័យ និងវិទ្យល័យ នានា ដែលមានសិស្សធ្លាប់មកទទួលការបង្ហាត់បង្រៀន របាំនៅមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ ខេត្ត ទៅសំដែងជូន គណៈអធិបតី និងភ្ញៀវ ទស្សនាជារៀងរាល់មានកម្មវិធី និងត្រូវបានការសរសើរពីសំណាក់ថ្នាក់នាំខេត្តផងដែរ ៕