ពលករ​បម្រុង​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​អូរ​បី​ជាន់​ត្រូវបាន ប៉ូលីស​ទប់ស្កាត់​អប់រំ​

0

បន្ទាយមានជ័យ ៖ ពលករខ្មែរ២៥នាក់បម្រុងឆ្លងដែនខុសច្បាប់តាមច្រករបៀងអូរបីជាន់និងណងចាន់ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យធ្វើការទប់ស្កាត់ អប់រំ ណែនាំ ឲ្យត្រឡប់ទៅផ្ទះវិញphoto_2016-08-26_13-48-31កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។លោក អោក សំណុក នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការនគបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តន៍តាមអនុសាសន៍សម្តេចក្រឡាហោម ស ខេង ក៏ដូចជាបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការទប់ស្កាត់ នូវពលករចំណាកស្រុកដោយខុសច្បាប់ លោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបីជាន់ និងកម្លាំងនគរបាលការពារព្រំដែនគោក៩១១ ធ្វើការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ចំនួន២៥នាក់ ស្រី៩នាក់និង កុមារ៣នាក់ ដែលពលករទាំងអស់ មកពីខេត្តបន្ទាយមានជ័យ និងសៀមរាប។
តាមការរៀបរាបរបស់ពលករបាននិយាយថាការចេញទៅថៃនេះគឺដើម្បីធ្វើជាកម្មករចម្ការពោត ដំឡូងម៊ី នៅខេត្តស្រះកែវ ប្រទេសថៃតាមច្រករបៀងព្រំដែនអូរបីជាន់និងណង់ចាន់ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ។ ហើយការចំណាកស្រុកនេះគ្មានមេខ្យល់នាំផ្លូវទេ គឺពួកគាត់ធ្វើចំណាកស្រុកជាក្រុមគ្រួសារ សាច់ញាតិ ។
លោកបន្តថា ក្នុងពេលទប់ស្កាត់នេះ សមត្ថកិច្ចបានធ្វើការណែនាំ អោយពួកគាត់បានដឹងពីការចំណាកស្រុក ដោយប្រថុយប្រថាន និងខុសច្បាប់ វានាំអោយមានគ្រោះថ្នាក់ ដល់អាយុជីវិត ពីសំណាក់សមត្ថកិច្ចថៃបាញ់សម្លាប់ និងចាប់ដាក់គុកជាដើម ដោយឲ្យពួកគាត់ងាកមករកការចំណាកស្រុកស្របច្បាប់ តាមរយៈក្រុមហ៊ុន ដែលមានទីតាំងជាក់លាក់ ទើបមិនមានហានីភ័យ ៕

photo_2016-08-26_13-48-39 photo_2016-08-26_13-49-04 photo_2016-08-26_13-49-16 photo_2016-08-26_13-48-45