ដោយ ខៀវ សាវ៉ុន
ខេត្តព្រះសីហនុ៖ មនុស្សចំនួន៩នាក់ក្នុងនោះមានម្ចាស់ផ្ទះម្នាក់,អ្នកមើលការខុសត្រូវហ្កែម២នាក់និងអ្នកលេង៦នាក់ពាក់ពន្ធករណីល្បែងហ្កែមបាញ់ត្រីលួចលាក់ខុសច្បាប់ ត្រូវបានអហខេត្តព្រះសីហនុសម្រេចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយកាលពីព្រឹកថ្ងៃទី26/8/2016នេះ ដើម្បីចាត់ការតាមច្បាប់ ពេលនេះជនទាំង9នាក់នេះតុលាការខេត្តព្រះសីហនុកំពុងបន្តនីវិធី។គួររំលឹកថា កាលពីវេលាម៉ោង១៤.៤០នាទី .ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៦ លោក រស់សារ៉ាំព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុបានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីអត់ច្បាប់អនុញ្ញាត្ត១កន្លែងស្ថិតនៅចំណុចក្រុម១៦.ភូមិ៤.សង្កាត់៤.ក្រុង_ខេត្តព្រះសីហនុ រួមជាមួយកំលាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយលោកវ.ត្រី ឆេង. វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ អហ ខេត្ត សហការជាមួយកម្លាំងអាវុធហត្ថ ក្រុងព្រះសីហនុ,បានឃាត់ខ្លួនជនជាប់សង្ស័យប្រព្រឹត្តល្មើសចំនួន9នាក់៖
១_ឈ្មោះ ស រតនៈ ភេទប្រុស អាយុ២៧ឆ្នាំ។២ ឈ្មោះចាន់ ចន ភេទប្រុស អាយុ៣៨ឆ្នាំ
3.មេង សុងហាក់4 ឈ្មោះ អុល ម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ5. ឈ្មោះ អឿន ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ-6.ឈ្មោះ កែវ សែ ភេទប្រុស អាយុ៣២ឆ្នាំ7. ឈ្មោះ ភឿង. សីហា ភេទប្រុស អាយុ១៨ឆ្នាំ8. ឈ្មោះ ប៊ន ចាន់ធូ ភេទប្រុសអាយុ២១ឆ្នាំ-9. ឈ្មោះ សោម. តាប់ ភេទប្រុស អាយុ២៥ឆ្នាំ។
ដកហូតវត្ថុតាងបានរួមមាន÷ ទូរហ្គេមបាញ់ត្រីចំនួន២ទូរ-កៅអីអង្គុយមូលចំនួន១០កៅអី-ទូរស័ព្ទដៃចំនួន៥គ្រឿង-ចង្កោមសោរទូរហ្គេចំនួន២-ប្រាក់ចំនួន៤១៩.៥០០៛-រួមជាមួយសម្ភារៈមួយចំនួនទៀត។ក្រោយពីបានឃាត់ខ្លួនបញ្ជូនទៅនៅការិយាល័យជំនាញអ.ហខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរនិងពិនិត្យទឹកនោមឃើញថាក្នុងចំណោម៩នាក់៧នាក់បានប្រើប្រាស់នៅសារធាតុញៀន។សូមបញ្ជាក់ថា កន្លងមកចាប់តាំងពីលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានចាត់វិធានការក្តៅចំពោះល្បែងហ្កែមបាញ់ត្រីខុសច្បាប់មក សង្គេតឃើញថា ម្ចាស់ទូហ្កែមអត់ច្បាប់ទាំងនោះតែងលបលួចបើកដោយ ចល័តទីតាំងពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីគេចពីសមត្ថកិច្ច។ម្ចាស់ហ្កែមបាញ់ត្រីខ្លះទៀតរត់ទៅជ្រកក្រោមស្លាកកាស៊ីណូតែម្តង។ជាក់ស្តែងថ្មីៗ នេះមានកាស៊ីមួយឈ្មោះ ប៉ាវ ទូ មានទីតាំងតាមបណ្តោយវិថីឯករាជ,ចំណុចក្បែរមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តដែលទើបបើកថ្មីបានដើរចែកចាយបណ្ណ័ពត៌មានដល់ពលរដ្ឋខ្មែរយ៉ាងសកម្ម,អំពីល្បែងស៊ីសងជាច្រើនប្រភេទក្នុងកាស៊ីណូខ្លួនដើម្បីទាក់ទាញពលរដ្ឋខ្មែរ។តែយ៉ាងណាសកម្មភាពនេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បញ្ជាក់តាមទូរសព្ទ័ថា លោកមិនគាំទ្រទង្វើដើរចែកខិតបណ្ណ័ផ្សព្វផ្សាយរបស់អ្នកដើរចែកបណ្ណ័ពត៌មាន កាស៊ីណូ ប៉ាវ ទូ នេះទេ។លោក សំណូមពរដល់ពលរដ្ឋខ្មែរថា កុំឲ្យទៅលេងល្បែងព្រោះល្បែងមិនធ្វើឲ្យយើងមានធូធារទេត្រូវខិតខំធ្វើការងាររកស៊ីទើបប្រសើរ៕