ផឹកស្រា​ក្លែមសំដី ទាស់​ពាក្យសំដី​វាយ​ផ្អើល​វង់​ស្រា​អ្នកចាញ់​ស្លាប់​អ្នកឈ្នះ​ដេក​គុក​

0

ដោយ ប៊ុន រដ្ឋា

កំពង់ធំ៖ អំពើហឹង្សាមួយបានកើតឡើង បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងម្នាក់ត្រូវជាប់ខ្នោះ ដោយសារតែទាស់ពាក្យសំដីក្នុងពិធីជួបជុំមួយ ដែលបានស្វាគមន៍ដោយទឹកប្តូរនិស័យ ដែលបង្ករឲ្យ កើតជម្លោះពាក្យសំដី ជជែកយកឈ្នះរាងខ្លួនទីបំផុត ត្រូវបានបញ្ចប់ជីវិតបុរសasset (3)ម្នាក់ស្លាប់យ៉ាងវេទនា ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ. ពីបទអំពើឃាតកម្ម ដោយសារតែទំនាស់ពាក្យសំដីនៅពេលកំពុងស៊ីផឹក នៅក្នុងលំនៅដ្ឋានមួយក្នុងភូមិ ជាំផល ឃុំ មានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់់ធំ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ កាលពីវេលាម៉ោង ៦និង២៥នាទីល្ងាច។

តាមសាក្សីដែលបានដឹងពីហេតុការណ៍ បានបញ្ជាក់ថា ជនដៃដល់ត្រូវបានគេស្កាល់ឈ្មោះ សូ សំអឿន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បាននាំគ្នាស៊ីផឹកយ៉ាងសប្បាយក្រោយមកក៏ មានសំលេងជជែកឡើងសសៃករដាក់គ្នា ខណះពេលនោះក៏បានយកដំបងវាយទៅលើជន ដែលជាបុរសចូលរួមក្នុងពិធីជួបជុំនោះ. ដែលមាន. ឈ្មោះ អាត ឆៃលី ភេទប្រុសអាយុ ៤៩ឆ្នាំ រស់នៅភូមិ ព្រៃកាបាស ឃុំព្រៃកាបាស ស្រុកព្រៃកាបាស ខេត្ត តាកែវ ត្រូវចំគុម្ភត្រចៀក ផ្នែកខាងឈ្វេងប្រវែង៣សង់ទីម៉ែត្រជំរៅ១សង់ទីម៉ែត្រ ផុងលលាក្បាលផ្នែកខាងក្រោយ និងកញ្ចឹងក ហើមខ្លាំង បានស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុ លោក អួង ម៉ាលី អធិការស្រុកសណ្ដាន់ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យកន្លែងកើតហេតុហើយក៏បានឃាត់ខ្លួនជនដៃដល់ បញ្ជូលមកអធិការធ្វើកំណត់ហេតុ ដើម្បីបញ្ជូនមកស្នងការ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ សមត្ថកិច្ចធ្វើកុសលវិច្ច័យលើសាកសពរួចរាល់ក៏ប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

asset (4) asset (5) asset (6) asset