ដោយ ខេង ឧត្តម
ខេត្តសៀមរាប៖ ជនសង្ស័យ ភេទទីបីម្នាក់ រកស៊ីទាក់ភ្ញៀវនៅតាមតំបន់ផាប់ស្ទ្រីត លួចខ្សែកមាសពីបុរសម្នាក់ទម្ងន់ប្រាំដំឡឹង យកទៅលក់ប្រទេថៃបានលុយទៅកែសុដន់ ពេលត្រឡប់មកស្រុកខ្មែរវិញ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តសៀមរាប ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួច ខ្សែកភ្ញៀវដែលនៅបន្ទប់ផ្សេងគ្នា ក្នុងសណ្ឋាការឌឺព្រីនអង្គរបញ្ជូនទៅតុលាការ ។
មន្ត្រីនគរបាលបានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យរូបនេះ ធ្វើឡើង នៅវេលាម៉ោង១រំលងអាធ្រាត នាថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៦ ខណៈជននោះកំពុងតែដើរ ទាក់ភ្ញៀវ នៅតំបន់ទេសចរណ៍ ម្ដុំផ្លូវផាប់ស្ទ្រីត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងនិងខត្តសៀមរាប។
ជនសង្ស័យ មានឈ្មោះសុខ សីហា ហៅ មីការយួន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រោយឃាត់ខ្លួន ដកហូតវត្ថុតាង លុយដុល្លារ ចំនួន២៦៥$ រួមលុយបាតចំនួន៨០០០បាត និងបន្តោងព្រះចំនួន ពីរអង្គ ប្រគល់ឲ្យ ជនរងគ្រោះវិញ។
មន្ត្រីដដែលបានបញ្ជាក់ថា តាមចម្លើយរបស់ ជនសង្ស័យខាងលើរូបនោះ កាលពីថ្ងៃទី ៤សីហា ឆ្នាំ២០១៦ កន្លងទៅ មានភ្ញៀវជនជាតិបារាំងម្នាក់ ស្នាក់នៅសណ្ឋាគារ ឌឺព្រីនអង្គរ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានហៅជនសង្ស័យ ខាងលើ ទៅគេងជា មួយប៉ុន្តែ ភ្ញៀវបរទេសរូបនោះ មិនបានគេងជាមួយនោះទេ ប៉ុន្តែបានឲ្យលុយ ទៅជនសង្ស័យ ចំនួន៥ដុល្លារ ។ បន្ទាប់មក ជនសង្ស័យ បានដើរកាត់បន្ទប់ បុរសម្នាក់ដែលដេក ចំហរទ្វារ ដោះខ្សែក មាសទំម្ងន់ប្រាំតំឡឹង និងបន្តោងព្រះបីរអង្គដាក់ លើតុក្បែរ កន្លែងដេក ឃើញឪកាសល្អ ក៍ចូលលួចយក ហើយគេចខ្លួន ទៅប្រទេសថៃ យកទៅលក់ក្នុងតម្លៃ ៥៨០០០បាត ពេលត្រឡប់មកវិញ ជាប់អន្ទាក់របស់សមត្ថកិច្ច បច្ចុប្បន្ន សមត្ថកិច្ចកំពុង កសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅ តុលាការ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ៕