កំពង់ស្ពឺ៖នៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៦ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនិងលោកប្រមន្ទីរធនធានទឹក លោក ញ៉ាញ់ ជាបហ៊ង ចុៈពិនិត្យការបង្កបង្កើនផលរបស់ពលរដ្ឋ និងពិនិត្យផលប៉ៈពាល់ដោយសារគ្រោៈរាំងស្ងួតមួយចំនួនផងដែរ ។ គ្រាដែលចុៈពិនិត្យដល់វាលស្រែលោកអភិបាលខេត្តបានបញ្ជាឲ្យមន្ទីរធនធានប្រើប្រាស់គ្រប់មធ្យោបាយជួយស្រោចស្រប់ដល់កសិករដែលកំពង់ខ្វៈខាតទឹកធ្វើស្រែ ។ដោយលោកអភិបាលបានឲ្យជំនាញធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករនៅពេលដែលបើកទឹកតាមប្រឡាយធារាសាស្ត្រទាំងអស់ក្នុងខេត្តដើម្បីឲ្យកសិករបានដឹងនាំគ្នាបូមទឹកធ្វើស្រែឲ្យទាន់រដូវវស្សា ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺបានឲ្យដឹងថាស្របតាមការណែនាំរបស់អភិបាលខេត្តស្ថានីធារាស្ត្រទាំង៩កន្លែងក្នុងខេត្តបានបើកទឹកបង្ហូរចូលប្រឡាយមេតាមចំណុចជាច្រើនក្នុងតំបន់ដែលជួបគ្រោៈរាំងស្ងួតធ្ងន់ធ្ងរ ហើយបានត្រៀមម៉ាស៊ីនបូមទឹកតូចៗមួយចំនួនទុករងចាំជួយសង្រោៈតំបន់ដែលពិបាកនាំទឹកទៅកាន់ទីស្រែ ។ សូមបញ្ជាក់ថាលោកអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញចុៈពិនិត្យការបង្កបង្កើនផលស្រូវរបស់ពលរដ្ឋគ្រប់តំបន់ដែលកំពង់ខ្វៈទឹកធ្វើស្រូវ ក្នុងបានជំរុញឲ្យពលរដ្ឋនាំគ្នាស្រូតបូមទឹកបង្កបង្កើនផលគ្រាដែលជំនាញបានកាយប្រឡាយផ្តល់ទឹកតូចៗឲ្យកៀកនិស្រែរបស់បងប្អូន ៕