ដោយ ព្រំ សុខា
សៀមរាប៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦លោកវរះសេនីយ៍ឯកតូច សាកលប្រធានការិយាល័យបុគ្គលិកនៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប នឹង ជាតំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមសត ណាឌីប្រធានក្រុមការងារខេត្តចុះជួយស្រុកជីក្រែងដឹកនាំកំលាំងមន្ត្រីនគរបាលប៉ុស្តិខ្វាវសហការណ៍ជាមួយលោកគ្រួ អ្នកគ្រួសិស្សានុសិស្សសាលាបឋមសិក្សាពោធិរីងចំនួន៦២នាក់សាងសង់ផ្ទះ១ខ្នងនិងចាក់ដីក្រាលបាតផ្ទះជូនលោកតាយង់ ឡូយដែលមានអាយុ៨២ឆ្នាំកំពុងរស់នៅតែលតោលម្នាក់ឯងគ្មានប្រពន្ទកូនជាទីពឹង នៅក្នុងភូមិពោរីង ឃំុខ្វាវ ស្រុកជីក្រែងខេត្រសៀមរាប។
លោកតាយង់ ឡូយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវរះសេនីយ៍ឯកតូច សាកលដែនបានដឹកនាំមន្ត្រីនគរបាលប៉ុស្តិខ្វាវមកសហការណ៍ជាមួយលោកគ្រូ អ្នកគ្រួនិងសិក្សានុសិស្សមកជួយសាងសង់ផ្ទះ នឹង ចាក់ដីក្រាលបាតផ្ទះដល់លោកតា។
បន្ទាប់មកលោកតាបានជូនពរដល់លោកវរះសេនីយ៍ឯកតូចសា កលព្រមទាំងមន្ត្រីនគរបាលនឹង លោកគ្រូ អ្នគ្រូ ចៅៗដែលជាសិក្សានុសិស្សទាំងអស់ ឲ្យជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណះ សុក្ខ ពលះគុំបីឃ្លាង ឃ្លាតឡីយ ៕