អភិបាលរង​ស្រុក​អូររាំង ដង្ហោយ​រក​ជំនួយ​ព្យាបាល​ជម្ងឺ​បន្ត​ពី​សប្បុរសជន​

0

ដោយ ពលៈ

មណ្ឌលគិរី៖ អភិបាលរងស្រុកអូររាំងគឺអ្នកស្រី រ័ត្ន សាវី កំពុងរងនូវការខ្វះខាត់ថវិកាសម្រាប់ព្យាបាលជំងឺយ៉ាងធ្ងន់ធ្ងរ ស្រែកដង្ហោយហៅរកជំនួយពីសប្បុរសជនទាំងសភាពទ្រុឌទ្រោម ដោយសារអ្នកស្រីកើតជំងឺមហារីកសុដន់ខាងឆ្វេងយូរឆ្នាំមកហើយ ប៉ុន្តែដោយមានការphoto_2016-08-28_12-33-33ខ្មាស់អៀនអ្នកស្រី មិនហ៊ានប្រាប់អ្នកដទៃនោះទេ ហើយក៏បានព្យាយាមស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ តែមិនបានធូរស្រាលឡើយ។ រយះពេល២ទៅ៣ខែនេះ ជំងឺរបស់អ្នកស្រីបានធ្វើទុក្ខខ្លាំងឡើងៗ ក្រុមគ្រួសារបាននាំអ្នកស្រីទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមម្តងធូរស្រាលម្តងធ្វើទុក្ខ ចំណែកការចំណាយថវិកាកាន់តែច្រើនឡើងៗរហូតធ្វើអោយគ្រួសារអ្នកស្រីអស់ប្រាក់ មិនអាចបន្តការព្យាបាលបន្តទៀតបានទេ ក៏សម្រេចចិត្តនាំអ្នកស្រីមកលំនៅដ្ឋានវិញ។

បើតាមការលើកឡើងរបស់ អភិបាលស្រុកអូរាំង លោក នង ទណ្ណារី លោកក៏ទើបតែទទូលបានដំណឹងថាអ្នកស្រីមានជំងឺយ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះ លោកបានគៀងគររកថវិការពីមន្ត្រីរាជការក្នុងមូលដ្ឋាន បានមួយចំនួន ហើយនៅព្រឹកថ្ងៃ២៦សីហានេះលោកបានទទូលបានប្រាក់ឧបត្ថម្ភពីលោក សូ សំអាត មេបញ្ជាការអាវុធហត្ថស្រុកអូរាំងចំនួន៣០ម៉ឺនរៀល រួមជាមួយប្រាក់ដែលលោកទទូលបានពីសប្បុរសជនផ្សេងៗទៀតសរុបទាំងអស់ចំនួន១៥៨ម៉ឺនរៀលយកមកប្រគល់ជូនអ្នកស្រី ដើម្បីព្យាបាលបន្ត។

លោកបានបន្តថា ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមនឹងលោកផ្ទាល់បានស្នើរទៅក្រុមគ្រូពេទ្យប្រទេសវៀតណាម ដើម្បីជួយសំរួលតម្លៃសាវាព្យាបាលជំងឺអ្នកស្រីផងដែរ ហើយនៅពេលថ្មីៗនេះខាងភាគីវៀតណាមបានយល់ព្រមតាមសំណើរនេះ រង់ចាំតែអ្នកស្រីធ្វើដំណើរទៅព្យាបាលតែប៉ុណ្ណោះ។

បន្ទាប់មកលោកអភិបាលស្រុកក៏ដូចជាអ្នកស្រី រ័ត្ន សាវី បានសំណូមពរតាមប្រព័ន្ធផ្សព្វផ្សាយយើងដល់សប្បុរសជន សូមមេត្តាជួយឧបត្ថម្ភថវិកាដល់អ្នកស្រីផង ព្រោះបច្ចុប្បន្ននេះអ្នកស្រីបានចំណាយថវិកាអស់ពីខ្លួនទៅហើយ៕

photo_2016-08-28_12-33-36