ដោយ វេហាស៍
ខេត្តរតនគិរី៖ ឈ្មួញជួញដូរឈើប្រណិតដ៏ធំនៅខេត្តរតនគិរីកំពង់ធ្វើចរាចរណ៏ឈើប្រណិតប្រភេទធ្នង់ដែលដឹកចេញពីស្រុកកោះញែកខេត្តមណ្ឌលគិរីដោយដឹកតាមរថយន្តមកស្តុកទុកដែនជំរកបរិស្ថានលំផាត់ដោយគ្មានមន្ត្រីជំនាញ មន្ត្រីបរិស្ថាន និងមន្ត្រីដែលពាក់ព័ន្ឋណាមួយហ៊ានចេញមុខមកបង្ក្រាបនោះទេតាមការអោយដឹងពីប្រជាពលរដ្ឋប្រាប់អោយដឹងថាឈ្មួញឈើដ៏ធំម្នាក់នេះមានឈ្មោះ មករា ជាអ្នកឈចាំទិញនៅដែនជំរកបរិស្ថានលំផាត់ដែលនៅភូមិ អូរវាក់ ឃុំ រយ៉ស្រុកលំផាត់ខេត្តរតនគិរី ។
រាល់ថ្ងៃនេះលោក នូ ថេរ អភិបាលស្រុកលំផាត់កំពង់អង្គុយចាំយកលុយពីពួករកបទល្មើសព្រៃឈើយ៉ាងសប្បាយចិត្តដោយទុកអោយបទល្មើសធ្វើតាមទំនើងចិត្ត ។
គួរំលឹកផងដែលថាបទល្មើសព្រៃឈើដែលដឹកជញ្ជូនកាត់តាមមុខសាលាស្រុកលំផាត់ ប៉ុស្តិ៍រដ្ឋបាលលំផាតកងរាជអាវុធហត្ថលំផាត់ក៏ដោយក៏រថយន្តដឹកឈើទាំងអស់នោះនៅតែធ្វើចរាចរណ៏ដដែលទោះជាច្បាប់បានរឹតបន្តឹងយ៉ាងណាក៍ដោយបទល្មើសនៅតែកើតមានឥតឈប់ឈរដូចសព្វថ្ងៃនេះផងដែរ៕